News & Events

សំណួរៈ
អូសូនជាឧស្ម័នស្ថិតនៅក្នុងមណ្ឌលអាកាសស្ងប់នៃបរិកាសនោងមានសារៈសំខាន់បំផុតសម្រាប់ជិវិតលើផែនដី។
ក/ដូចម្ដេចហៅថា”អូសូនកម្ម”?
ខ/ហេតុដូចម្ដេចបានជាអូសូន មានសារៈសំខាន់ចំពោះជិវិតនៅលើផែនដី
គ/សារធាតុគីមីអ្វីខ្លះដែលជាអ្នកបំផ្លាញអូសូន?ចូរសរសេររូបមន្ដ។

ចម្លើយៈ
• ក.អូសូនកម្មគឺជាការប្រើអូសូនសម្រាប់បន្សទ្ធទឹក រម្ងាប់មីក្រុបនៅក្នុងទឹកខ្យល់និងធ្វើឲ្យចំណីអាហារ ខ្លះមានពណ៍សបើនៅក្នុងបរិយាកាសអូសូនជារនាំងការពារកាំរស្មីស្វាយអ៊ុលត្រាព្រះអាទិត្យ។សម្រាប់សម្លាប់មេរោគក្នុងទឹកឫសម្រាប់ត្រួតពិនិត្យក្លិននិងរស់ជាតិរបស់ទឹកហៅថា”អូសូនកម្ម”។
• ខ.បានជាអូសូន មានសារៈសំខាន់ចំពោះជិវិតនៅលើផែនដីពីព្រោះវាជារនាំងបាំងកាំរស្មីស្វាយអ៊ុលត្រាពីព្រើអាទិត្យ ពីព្រោះកាំរស្មីនេះអាចបំផ្លាញជិវិតនៅលើផែនដីយើងបាន។
• គ.សារធាតុគីមីដែលបំផ្លាញស្រទាប់អូសូនគឺក្លរភ្លុយអរូកាបូន(CFC5)និងអាសូតម៉ូណូអុកស៊ីត(NO)។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!