News & Events

សំណួរៈ
ដូចម្ដេចដែលហៅថាវដ្ដអូវែ?តើដំណើរអូវុលចែកវដ្ដអូវែជាប៉ុន្មាមអ្វីខ្លះ?ចូរបញ្ជាក់ដោយសង្ខេប។

ចម្លើយៈ
• ដំណើរអូវុលចែកវដ្ដអូវែជា២វគ្គគឺវគ្គផូលីគុលនិងវគ្គលុយតេអ៊ីច។
• វគ្គផូលីគុល៖មានរយៈពេលមធ្យម១៤ថ្ងៃ(អាចប្រែប្រួកលពី១២ដល់១៧ថ្ងៃ)។
• ក្នុងវគ្គនេះផូលីគុលដែលបញ្ឍប់ការលូតលាស់តាំងពីជិវិតជាគភ៌បានបង្ហើយការវិវត្ដរបស់វាដោយអូវ៉ូស៊ីតបញ្ជប់ចំណែកទី២១និងបន្ដចំណែកទី២ហើយគាំងនៅបេតាផាសមុននឹងចាកចេញពីអូវុល។
• វគ្គលុយតេអ៊ីច៖មានរយៈពេលថេរ(១៣ដល់១៤ថ្ងៃ)ត្រូវកត់សំគាល់ដោយមានអង្គលឿងកើតឡើងចេញពីផូលូគុលដែលផ្ទុះបែក។នៅចុងបញ្ជាប់នៃវដ្ដអង្គលឿងរួញស្វិតដោយបន្សល់នូវស្នាមស។តែបើមានការបង្កកំណើតអង្គលឿងត្រូវបន្ដរហូតដល់គភ៌អាយុ៦ខែ។
• ត្រូវដឹង៖ការបង្កកំណើតអាចកើតមានចាប់ពីថ្ងៃប្រហែលទី១១ដល់១២ទៅប្រហែលថ្ងៃទី១៧ក្រោយពេលមានរដូវពីព្រោះក្នុងអំឡុងពេលនេះអូវុលធា្លក់ចាក់អូវែ។ក្រៅពីចន្លោះថ្ងៃនេះមិនអាចមានការបង្កកំណើតទេ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង