News & Events

សំណួរៈ
ក/ដូចម្ដេចដែលហៅថាម៉េយ៉ូស?
ខ/ចូរបង្ហាញពីលក្ខណៈខុសគ្នារវាមេយ៉ូសនិងមីតូស។

ចម្លើយៈ
• ក/មេយ៉ូស៖ជាចំណែកកោសិកា២ដងបន្ទាប់ដែលកោសិកាឌីប្លូអ៊ីតមេមួយបង្កើតបានជាកោសិកាអាប្លូអ៊ីតកូន៤។
ខ/លក្ខណៈខុសគ្នារវាង៖
មេយ៉ូស
• ចំណែកកោសិកា២ដង បន្តបន្ទាប់តែការតំឡើងទ្វេនៃក្រូម៉ូសូមមានតែម្ដង
• ជាចំណែកកោសិកាភេទ ធានានូវកំណកាម៉ែត
• ចំនួនក្រូម៉ូសូម២n បន្ថយមកនៅពាក់កណ្ដាលគឺចំនួនn
• នៅប្រូផាស I អាចមានបាតុភូតក្រូស៊ីញអូវើ
• មានការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក
• កោសិកាមេមួយ(២)បង្កើតបានកោសិកាកូន៤(n)
មីតូស
• ចំនែកកោសិកាតែ១ដងឯការតំឡើងទ្វេនៃក្រូម៉ូសូមមានតែម្ដងដែរ
• ចំណែកកោសិកាលូតលាស់ធានាការលូតលាស់សារពាង្គលកាយ
• ចំនួនក្រូម៉ូសូម២ n រក្សានៅដដែលគឺគ្មានការបន្ថយទេ
• គ្មានបាតុភូតក្រូស៊ីញអូវើទេ
• គ្មានការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូកទេ។
• កោសិកាមេមួយ(២n) បង្កើតបានកោសិកាកូន(2n)។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង