News & Events
ចូរបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានវិសមភាពនៃអនក្ខភាពរវាងខេត្ដក្រុងទាំងនេះ។ តើអនក្ខរភាពផ្ដល់ផលវិបាកយ៉ាងណាដល់សង្គមសេដ្ឋកិច្ខកម្ពុជា។
- ខែមិថុនា 12, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ភូមិវិទ្យា
សំណួរៈ
តាមរបាយការណ៍វិទ្យាស្ថានជាតិស្ថិតិឆ្នាំ១៩៩៨បង្ហាញថាជនពេញវ័យក្នុងខេត្ដមណ្ឌលគីរីមានអាត្រាអនក្ខរភាពទាបគឺ១៦,៣%ទៅ២៦,៤%ឯជនពេញវ័យនៅក្រុងភ្នំពេញមានអត្រាអនក្ខរភាពខ្ពស់គឺរហូតដល់៨២,១%។
ក/ចូរបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានវិសមភាពនៃអនក្ខភាពរវាងខេត្ដក្រុងទាំងនេះ។
ខ/តើអនក្ខរភាពផ្ដល់ផលវិបាកយ៉ាងណាដល់សង្គមសេដ្ឋកិច្ខកម្ពុជា។
ចម្លើយៈ
• ក.មូលហេតុដែលនាំឲ្យមានវិសមភាពនៃអនក្ខភាពរវាងខេត្ដក្រុងទាំងនេះព្រោះ៖
• ជនវ័យសព្វថ្ងៃជាមនុស្សដែលកើតពីឆ្នាំ១៩៨០ឡើង។ខេត្ដមណ្ឌលគីឬីជាខេត្ដទទួលរងសង្រ្គាមអស់ជាច្រើនឆ្នាំធ្វើឲ្យសាលារៀនត្រូវបិទទ្វារ។
• ជាខេត្ដពុំសូវមានការលូតលាស់ផ្នែកសេដ្ឋកិច្ច
• ប្រជាជនភាគច្រើនជាជនជាតិមានជិវភាពក្រីក្រពុំសូវយកចិត្ដទុកដាក់លើការរៀនសូត្ររបស់កូនព្រោះពួកគេរស់នៅតាមរបៀបអ្នកព្រៃភ្នំ
• ពុំសូវសម្បូរសាលារៀននិងគ្រូ
• សាលារៀននៅឆ្ងាយពីផ្ទះខ្វះមធ្យោបាយទៅកាន់សាលារៀន។
• ខ.ផលវិបាកនៃអនក្ខរភាពចំពោះសង្គមនិងសេដ្ឋកិច្ច៖
• អនក្ខភាពធ្វើឲ្យសង្គមនិងសេដ្ឋកិច្ចចេញមិនផុតពីភាពអន់ថយឡើយព្រោះអនក្ខរភាព
=>សង្គមជួបការលំបាក=>ខ្វះធនធានមនុស្ស=>ខ្វះអ្នកបច្ចេកទេស=>ខ្វះកម្លាំងនិងសេវាកម្ម សេដ្ឋកិច្ចអន់ថយ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ដកស្រង់ចេញពី៖ សៀវភៅសំណួរ ចម្លើយភូមវិទ្យា
រៀបរៀងដោយ៖ ជា ឡុងហេង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!