News & Events

សំណួរ
ចូរបង្ហាញពីចំនុចវិជ្ជមាន និងអវិជ្ជមាននៃវិទ្យាសាស្រ្ត។

 ចម្លើយៈ
វិទ្យាសាស្ត្រ ជាអាវុធមុខពី ដែកមានផលវិជ្ជមាននិងអវិជ្ជមានដូចខាងក្រោម
ចំនុចវិជ្ជមាន៖

  • ជួយសំរួលដល់ការរស់នៅរបស់មនុស្ស
  • ជួយឲ្យមានការអភិវឌ្ឈជឿនលឿន
  • ជួយឲ្យសង្គមមានការរីកចំរើនលើគ្រប់វិស្ស័យ និងមានភាពងាយស្រួល (កសិកម្ម ទូគមានគមន៍ សុខាភិបាល)
  • ជួយឲ្យមនុស្សយកឈ្នះលើធម្មជាតិ (កាបកស្រាយបាតុភូតធមជាតិ…..)
  • ជំរុញការសិក្សាស្រាវជ្រាវ និងផលិតទ្រព្យសំភារៈបំពេញសេចក្តីត្រូវការរបស់មនុស្ស។

ចំនុចអវិជ្ជមាន៖

  • បង្កភាពអសកម្មខ្លះៗ​ និងភាពវិនាសអត្តរាយ(កាលណាប្រើប្រាស់មិនត្រឹមត្រូវ)
  • ធ្វើឲ្យបាត់បង់ការងារ
  • ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន (សង្គម ធម្មជាតិ និងវប្បធម៌ )

+ សង្គម ជំរុញឲ្យមានការប្រនាំងប្រជែងផ្នែកសំម្ភារៈមិនឈប់ នាំឲ្យបាត់បង់តុល្យភាពផ្នែក​ស្មារតី​ បង្កើនការប្រើផលិតផល​គីមី ជាផលវិបានដល់សុខ​ភាព​មនុស្ស។
+ ធម្មជាតិ ធ្វើអោយមានការច្នៃប្រឌិតធនធានធម្មជាតិ មិនឈប់ នាំឲ្យវិនាសធនធានធម្មជាតិ​មាន​កំណើនឧស្សាហកម្មដែលបង្កការប៉ះពាល់ដល់បរិស្ថានធម្មជាតិ។
+វប្បធម៌ បាត់ជំនឿសាសនា ប្រពៃណី ទំនៀមទំលាប់។
 
*បញ្ជាក់៖

  • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!