News & Events

សំណួរទីៈ ២២. ចូរបកស្រាយពន្យល់អំពីផលប្រយោជន៍នៃមជ្ឈដ្ឋានអប់រំទាំងបី។ ចូរលើកឧទាហរណ៍ជាក់ស្តែងនៅកម្ពុជាមកបញ្ជាក់បំភ្លឺក្នុងករណីនីមួយៗ។
ចម្លើយៈ
ផលប្រយោជន៍នៃមជ្ឈដ្ឋានអប់រំទាំងបីមានដូចតទៅ៖
ក. មជ្ឈដ្ឋានគ្រួសារ
• ការចិញ្ចឹមបីបាច់ថែរក្សា។ ឧ. មាតាបិតាយកចិត្តទុកដាក់ចិញ្ចឹមកូនជារៀងរាល់ថ្ងៃ។
• ការផ្គត់ផ្គង់សំភារៈ ថវិកា និងផ្តល់ទីកន្លែងសមស្រប។ ឧ. មាតាបិតាផ្តល់នូវថវិការប្រចាំ ថ្ងៃឲ្យកូនទៅរៀន និងទិញឧបករណ៍សមស្របទៅតាមលទ្ធភាពរបស់គាត់។
• ការអប់រំលើផ្នែកសីលធម៌ វិជ្ជាជីវៈ និងចំណេះដឹងមូលដ្ឋាន។ ឧ. អប់រំឲ្យចេះគួរសម លើកដៃសំពះ ដាំស្ល ការងារផ្ទះសំអាតកាយ។
• ត្រួតពិនិត្យតាមដានការសិក្សារបស់កូនប្រុសស្រី។ ឧ.ដាស់តឿនកូនឲ្យខំរៀនបើកសៀវភៅកូនមើល។
• មាតាបិតាធ្វើទំនាក់ទំនងជាមួយសាលា។ ឧ. ផ្តល់ពត៌មានទៅវិញទៅមកអំពីកូនរបស់ខ្លួនទៅសាលារៀន។
ខ. មជ្ឈដ្ឋានសាលារៀន
• ការអប់រំលើវិន័យ អនាម័យ(ទំលាប់ឲ្យមករៀនទៀតទាត់ ស្លៀកពាក់សមរម្យ)។
• ចំណេះដឹង។ ឧ. សាលារៀនខិតខំអនុវត្តបានល្អ តាមកម្មវិធីសិក្សាដែលកំនត់ដោយក្រសួងអប់រំជាតិ។
• ជំរុញការប្រឹងប្រែងរៀនសូត្ររបស់សិស្ស។ ឧ. រៀបចំការប្រលងប្រចាំឆមាសឲ្យសិស្ស ខិតខំរៀន ព្រមទាំងជូនរង្វាន់លើកទឹកចិត្តដល់សិស្សពូកែ។
• គ្រូធ្វើជាគំរូដល់សិស្ស
• គ្រូ និង បុគ្គលិកសិក្សាត្រូវមានវិន័យ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ។
គ. មជ្ឈដ្ឋានសង្គម
• ការពារនិងព្យាបាលសុខភាព។ ឧ. ចាក់ថ្នាំបង្ការ ផ្សព្វផ្សាយសេវាសុខភាពសារធារណៈ ជំងឺអេដស៍ របេង…។
• ផ្តល់កន្លែងលំហែកាយ កំសាន្ត។ ឧ. ការសាងសង់សួនច្បារសាធារណៈនៅមាត់សមុទ្រ រមណីយដ្ឋាន…។
• វិន័យច្បាប់នៅក្នុងសង្គម និងរដ្ឋ។ឧ.បង្កើតឲ្យមានផ្លាកសញ្ញាចរាចរណ៍ការពារសន្តិសុខ

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕