News & Events
ចូរនិយាយចំនុចស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលបម្ពុជាសំរាប់និតិកាលទី៣ នៃរដ្ឋសភាគ។
- ខែមិថុនា 23, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
ចូរនិយាយចំនុចស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលបម្ពុជាសំរាប់និតិកាលទី៣ នៃរដ្ឋសភាគ។
ចម្លើយៈ
ចំនុចស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលបម្ពុជាសំរាប់និតិកាលទី៣ នៃរដ្ឋសភាគ ជាអភិបាលកិច្ចល្អដែលផ្តោតការយកចិត្តទុកដាក់ទៅលើកំណែតម្រង់បួនយ៉ាងគឺ៖
• ការប្រុទ្ធប្រឆាំងនឹងអំពើពុករលួល
• កំណែទំរង់ច្បាប់និងប្រពន្ធ័យុត្តិធម៌
• កំណែទំរង់រដ្ឋបាលសាធារណៈ រួមមានកម្មវិធី មជ្ឈការនិងវិសហមជ្ឈការ
• កំណែទំរង់កងកម្លាំងប្រដាប់អាវុធពិសេសគឺកម្មវិធីកាត់រំសាយទព័។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!