News & Events

សំណួរៈ
ចូបង្ហាញពិប្រវត្ដិនៃសីលធម៌សកល។

ចម្លើយៈ
• សីលធម៌សកលត្រូវបានសាស្រ្ដាចារ្យហាន្ស គុង បង្ហាញឲ្យស្គាល់នៅក្នុងឆ្នាំ១៩៩៣តែវាមិនមែនជាការបង្កើតថ្មីទេគឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួមដែលមានអាយុស្មើនិងកំណើតមនុស្សជាតិដែរ។នៅពេលដែលសកលលោកកំពុងស្ថិតនៅក្នុងសកលភាវូបនីយកម្មធ្វើឲ្យកើតមានបញ្ហាសីលធម៌បញ្ហាបរិស្ថាននិងបញ្ហាសង្គមជាច្រើនរាប់មិនអស់ដែលត្រូវការចាំបាច់នូវសកលភាវូនីយកម្មនៃតម្លៃសីលធម៌រួមនិងគំរូសីលធម៌ឫនិយាយឲ្យខ្លីថាសីលធម៌សកលដើម្បីសង្រ្គោះជិវិតមនុស្សបច្ចប្បន្ននិងកូនចៅជំនាន់ក្រោយទៀតឲ្យរស់នៅបានសមរម្យនិងយូរអង្វែង។សីលធម៌សកលត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្ដីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ១៩៩៣មកម្លេះ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌​ ពលរដ្ឋវិជ្ជា​
រៀបរៀងដោយ៖ ​រឿង វណ្ណា, អ៊ូច​ សុគន្ណ