សំណួរទីៈ ៣៣. ចតុស្តម្ភជាអ្វី? ចូរបកស្រាយ។
ចម្លើយៈ
ចតុស្តម្ភមានន័យដូចខាងដូចជា៖
– រៀនរស់នៅជាមូយគ្នាៈ
- រៀនរស់នៅជាមួយគ្នាដោយសន្តិភាពនិងសុខដុមរមនា
- រៀនយោកយល់គ្នា សហប្រតិបត្តិការគ្នាទទួលស្គាល់ពហុវប្បធម៌តម្លៃមនុស្ស សិទ្ធិមនុស្សរួមគ្នាដោះស្រាយដោយសន្តិវិធីអវិហឹសា
- អប់រំសិលសម្បទា
– រៀនដើម្បីចេះដឹងៈ
- រៀនស្គាល់អ្វីនៅជុំវិញខ្លួនបង្កើតសម្ថភាពចំណេះដឹងទូទៅ ចំណេះដឹងវិទ្យសាស្រ្តបច្ចេកទេស និងចំណេះដឹងខាងវិជ្ជជីវៈ
- រៀនពីរបៀបរៀននិងបន្តរៀនអស់មួយជីវិត
- អប់រំចំណេះដឹងសម្បទា
– រៀនដើម្បីចេះធ្វើៈ
- បណ្តុះសម្បទាប្រតិបត្តិជាបុគ្គលនិងជាក្រុម
- អប់រំវិជ្ជាជីវៈសម្បទា
- បណ្តុះបំនិនជីវិតធម្មតា បំនិនបុរេវិជ្ជាជីវៈ បំនិនជីវិតអាជិពដោយផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តការងារសង្គមតាមរយៈការកសាងសម្ថភាពលើមូលដ្ឋានពិសោធន៍ឬការសាកល្បង
– រៀនដើម្បីចេះរស់ៈ
- រៀនរៀបចំខ្លួនរស់នៅចុះសំរុងជាមួយសង្គម ស្របតាមកាលអាកាស
- រៀនរស់នៅដោយម្ចាស់ការមានឥស្សរភាព មានទំនួលខុសត្រូវមានសោភណក្នុងគំនិតសមជាមនុស្សពេញលក្ខណៈ និងថ្លៃថ្នូរមិនរស់ដូចបញ្ញើក្អែក
- អប់រំបញ្ញាសម្បទា
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!