News & Events

សំណួរៈ
ក្រោយថ្ងៃ១៧មេសា១៩៧៥ កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា បានអនុវត្តតាមបទ
បញ្ហារបស់លេខបក្សកុំមុយនីសប៉ុន្មានប្រកាសអ្វីខ្លះ?

ចម្លើយៈ
ក្រោយថ្ងៃ១៧មេសា១៩៧៥ កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា បានអនុវត្តតា
បទបញ្ហារបស់លេខបក្សកុំមុយនីស៨ ប្រកាសគឺ៖

១. ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់
២. លុបបំបាត់ផ្សារ
៣. លុបបំបាត់រូបិយបណ្ណរបស់លន់ណុល
៤. ផ្សិកលោកសង្សកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយបញ្ជូនឪ្យទៅធ្វើស្រែចម្ការ
៥. ប្រហារជិវិតមេដឹកនាំរបបលន់ណុល
៦. បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតឪ្យមានរោងបាយរូម
៧. បណ្ដេញជនជាតិភាគតិចវៀតណាមឪ្យចេញទាំងអស់
៨. បញ្ចូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់វៀតណាម។

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕


សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!