News & Events

សំណួរៈ
ក្នុងមេយ៉ូតើវគ្គណាដែលមានការបន្ថយក្រូម៉ូសូមពី 2n ទៅ n?ហើយវគ្គណាដែលរ៉ាប់
រងនូវចំណែកស្មើគ្នានៃក្រូម៉ូសូមក្នុងកោសិកាកូន?
ចូរបញ្ជាក់អំណះអំណាងរបស់អ្នក។

ចម្លើយៈ
• គឺក្នុងអាណាផាស I ជាវគ្គដែលមានការបន្ថយក្រូម៉ូសូមពី 2n ទៅ n ក្រូម៉ូសូមពីព្រោះវគ្គនេះគូក្រូម៉ូសូម អូម៉ូឡូកដែលប្រេះបណ្ដោយត្រូវឃ្លាតចេញពីគ្នាទៅកាន់ប៉ូលរៀងខ្លូនដោយគ្មានធ្វើចំណែកសង់ត្រូមែរទេ។
• គឺក្នុងអាណាផាស II ជាវគ្គដែលរ៉ាបរងនូចំណែកស្មើរគ្នានៃក្រូម៉ូសូម ក្នុងកោសិកាកូនពីព្រោះវគ្គនេះ n ក្រូម៉ូសូមដែលប្រេះបណ្កោយធ្វើចំណែកសង់ត្រូមែរ ធ្វើឲ្យក្រូម៉ាទីតបងប្អូនផ្ដាច់ចេញពីគ្នាបង្កើតជា n ក្រូម៉ូសូម២ក្រុមដូចគ្នា រត់ឡើងប៉ូលរៀងខ្លូន។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង