News & Events
ការសិក្សាវប្បធម៌អរិយធម៌គឺជាការបណ្តុះនូវគំនិតឧត្តមគតិ និងសញ្ញាណជាតិខ្មែរឲ្យកូន ខ្មែរ។ ចូពន្យល់។
- ខែកក្កដា 7, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ការសិក្សាវប្បធម៌អរិយធម៌គឺជាការបណ្តុះនូវគំនិតឧត្តមគតិ និងសញ្ញាណជាតិខ្មែរឲ្យកូនខ្មែរ។ ចូពន្យល់។
ចម្លើយៈ
កាសិក្សាវប្បធម៌អរិយធម៌ គឺធ្វើឲ្យកូនខ្មែរស្គាល់ច្បាស់ពីប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌ដែលជាដួងព្រលឹងខ្មែរ និង មានមោទភាពចំពោះជាតិពោលគឺអត្តសញ្ញាណជាតិនិងឧត្តមគតិជាតិរបស់កូនខ្មែរ។
ឧត្តមគតិ គឺដំណើរកើតល្អចិត្តគំនិតខ្ពង់ខ្ពស់អធ្យាស្រ័យ ដែលដុះដាលចេញមកដើម្បីរិះរកសេចក្តីសុខចម្រើន គោលបំណងចង់ឲ្យបានល្អប្រពៃ…។ មនុស្សមានឧត្តមគតិរមែងបានជាទីស្រឡាញ់នៃមហាជនពោលឧត្តមគតិគឺ ជាទឹកចិត្តដ៏ខ្ពង់ខ្ពស់ដ៏ប្រពៃដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗ។
អត្តសញ្ញាណជាតិ ជាគ្រឿងសំគាល់របស់មនុស្ស ក្រុមមនុស្សមានកំណើតនៅក្នុងដែនដីជាមួយគ្នា ប្រវត្តិដូចគ្នា មានភាសានិយាយ និង វប្បធ៌ម(ទំនៀមទំលាប់ ប្រពៃណី សាសនា សិល្បៈ) ដូចគ្នា រស់នៅលើទឹកដីជាមួយគ្នា និងឆន្ទៈរួមគ្នាបង្កើតបានជាចរិតដូចគ្នា។ រូបសម្បត្តិ ចរិយាសម្បត្តិដូចគ្នា(ឧ. ខ្មែរមានសម្បុរសណ្តែកបាយ បបូរមាត់ក្រាស់ ហើយរឹមពទ្ធ័ជុំវិញច្រមុះមិនទាល មិនស្រួច ត្របកភ្នែកមានពីផ្នត់ ចូលចិត្តធ្វើម្ហូបសម្លម្ជូរ កកូរ ប្រហើរ ប្រហុក ម៉ាំ។
អត្តសញ្ញាណជាតិខ្មែររួមមាន៖
- ឈ្មោះមនុស្សៈ ឈ្មោះមួយមាត់(ស្រទាប់ក្រោម) ឈ្មោះពីរមាត់(ស្រទាប់កណ្តាល)ឈ្មោះបីមាត់ឡើង(ស្រទាប់លើ) ឈ្មោះខ្លះអាចឆ្លុះបញ្ចាំងពីបុព្វកាលមនុស្សឈ្មោះខ្លះអាចឆ្លុះបញ្ចាំងអត្តចរិកមនុស្ស
- ទីកន្លែង ធម្មជាតិ សត្វៈ ទន្លេសាប ដើមត្នោត ជ្រែ ត្រាំង គោ ព្រៃ ទន្សោង ត្រីខ្សាន
- អក្សរសិល្បិ៍ ភាសា គ្មានការលើកដាក់សំលេងៈ អក្សរ លេខ ក្រៀមភាសា ការនិយាយស្តី ពាក្យពេច សូរសំសៀងនៀង
- ការស្លៀកពាក់ៈ ហូល ផាមួង ក្រមា សារុង ចបាប់ អាវកត្រង់ ខោថ្នេប្រាំ សំពត់
- ការប្រាស្រ័យទាក់ទងៈ សំពះ អង្គុយបត់ជើងរាប សារសុភាព
- ការរស់នៅ ការហូបចុងៈ សំឡកកូរ សម្លក់ ប្រហើរ ទឹកគ្រឿង ប្រហុក ផ្អក ត្រីប្រឡាក់ងៀត នំបញ្ចុក
- សិល្បៈ (តូរ្យតន្រ្តីៈភ្លេងពិណពាទ្យ ខ្មែរមហោរី អាយ៉ៃ ចាប៉ីដងវែង, កាយវិការៈ អាយ៉ៃរឿង ល្ខោនបាសាក់ ល្ខោនខោល, ឧបករណ៍ភ្លេងៈទ្រ ស្គរ រនាត ឃឹម សាដៀរ ខ្លុយ ប៉ី,សម្តីនិយាយៈ កំណាព្យបទកាកតិ ពំនោល ព្រហ្មកតិ ពាក្យ៧ កំរងកែវ , រូបភាពៈ ស្បែកធំ តូច)
- របាំបុរាណ ប្រពៃណី ប្រជាប្រិយៈរបាំជូនពរ របាំទេពមន របាំអប្សរា របាំសុវណ្ណមច្ឆា ឆៃយ៉ាំ, របាំគ្រុដ៌ បាំក្ងោក របាំគោះអង្រែ របាំស្នែងទន្សោង គោះត្រឡោក វាំវង់ ក្បាច់ ព្រះរាជទ្រព
- ល្បែងប្រជាប្រិយៈ បោះអង្គុញ ចោលឈូង ទាញព្រ័ត លាក់កន្សែង ស្តេចចង់…
- ទំនៀមទំលាប់ប្រពៃណី ក្បាច់ចម្លាក់ៈ ក្បាច់ភ្ញីល្លិ៍ ភ្ញីភ្លើង ភ្លីទេព
- ស្ថាបត្យកម្មៈ ផ្ទះប៉ិត ផ្ទះកាតាំង ផ្ទះរោងឌឿង ប្រាសាទ ទំនប់ទឹក គូទឹក
- មធ្យោបាយផលិតៈ រទេះគោ រទេះសេស ត្បាល់កិន បក់ ន័ង្គល រនាស់ កន្តៀ អង្រុត បង្គី សង្រែក លប ទ្រូ លាយ ជុច អង្រុត ឈ្នៀង សន្ទូច
- ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ(វែក ចង្រាន ឆ្នាំងខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាចន៍ ក្អម ពាង ក្រឡ ផើង សាជី តោក…)
- ពិធីផ្សេងៗ(បង្កក់កូនពេលកើត ចម្រើនព្រះជន្ន ខួបកំណើត បំបួស ចូលម្លប់…)
- មធ្យោបាយកត់ត្រាៈ ផ្ទាំងថ្ម ស្លឹករឹត ស្បែកសត្វ…
- បង្អែមៈ ចេកឬដំឡូងឆឹងស្ករ នំគម នំបត់ នំជាល នំអន្សម ក្រឡាន នំកំរាងទ្រាប នំក្រៀម ដំណាប់ផ្លែឈើឬសំបកផ្លែឈើ…
- រចនាបថនម្មិតរូបនៃការបង្រួបបង្រួមជាតិៈ ហរិហរៈ ព្រហ្មមុខ៤ គ្រុឌឧបកនាគ…
- កីឡាៈ ប្រដាល់ ល្បុក្កតោ គុណដំបង គុណទ្វាប្រាំបី បោកចំបាប់…
- ខ្នាតរង្វាស់ៈ ធ្នាប់ ចោម ចំអាម ហត្ថ ក្បាម យោជន៍ លី ហ៊ុន ជី តម្លឹង នាឡិ ហាប តៅ ថាំង ល្អី ស្នើ តំបក គូ តំប ដៃ ប្លូន ស្លឹក ប្រាក់សេន ប្រាក់ស្លឹក(១ក=២០សេន)
តាមរយៈឧត្តមគតិនិងអត្តសញ្ញាណជាតិបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់អត្តសញ្ញាណជាតិ៖
- ស្គាល់ពីប្រភពលក្ខណៈ និងតម្លៃរបស់ព្រលឹងជាតិបានច្បាស់លាស់ ក៏ដូចឈានទៅស្គាល់អរិយធម៌ខ្មែរ ជាហេតុនាំអោយមនុស្សខ្មែរមានមោទនៈភាព មនសិការជាតិ ពិសេសស្គាល់ពីអត្ថប្រយោជន៍របស់ជាតិ និងប្រជាជន។
- ស្គាល់ពីតំលៃអរិយធម៌ជាតិ យល់ដឹងស៊ីជំរៅពីព្រលឹងជាតិ ស្គាល់ពីអត្តចរិតពិតរបស់ជា
- ចេះឡាញ់ពេញចិត្ត ថែរក្សាការពារ អត្តសញ្ញាណជាតិខ្មែរ
- ចេះទប់ស្កាត់រាល់អរិយធម៌បរទេសដែលអសកម្ម និងចេះទទួលស្គាល់អ្វីដែលល្អ ចេះបដិសេធអ្វីដែលអន់ថយ អាសអាភាស។
- មានជំហរស្រឡាញ់ពេញចិត្តនិងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ
ដូចនេះ មតិខាងលើពិតជាត្រឹមត្រូវហើយមានសារៈសំខាន់ណាស់ក្នុងការអប់រំដាស់តឿនកូនខ្មែរគ្រប់រូប ឲ្យស្គាល់នូវគុណប្រយោជន៍ស្គាល់នូវតម្លៃពិតមហាសាលនៃវប្បធម៌អរិយធម៌របស់ខ្លួនឲ្យបានច្បាស់លាស់ និងឈានទៅថែរក្សាការពារគង់វង្សចីរកាល។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
29
Jul
ចូរពណ៌នាពីខ្លឹមសារមូលដ្ឋាននៃសីលធម៌សកល។
សំណួរៈ ចូរពណ៌នាពីខ្លឹមសារមូលដ្ឋាននៃសីលធម៌សកល។ ចម្លើយៈ • ការយល់ស្របជាមូលដ្ឋានគឺជាតម្លៃគំរូនិងឥរិយាថដែលមានលក្ខណៈសាមញ្ញប៉ុន្ដែសំខាន់បំផុត”ចូរអ្នកប្រព្រឹត្ដចំពោះអ្នកដទៃដូចដែលអ្នកចង់អ្នកដទៃប្រព្រឹត្ដមកលើអ្នកវិញ។ នេះហៅថាច្បាប់មាសនៃជិវិតផ្ដោតសំខាន់លើខ្លឹមសារនៃការយោគយល់ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនានិងប្រព័ន្ធជំនឿមិនមែនសាសនានៅលើពិភលោកហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗដែលមិនជឿលើសសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា(សហអត្ដិភាព)របស់មនុស្សប្រកបដោយសន្ដិភាពដូននេះគេអាចចាតុទុកថាវាជាថាវាជាមាតានៃសីលថម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឹម៉ង់អឺម៉ានុយអែលកាន្ដហៅច្បាប់មាសនៃជិវិតថាជាបញ្ហាដាច់ខាតនៃសហអត្ដិភាពរបស់មនុស្សនៅភពផែនដី។ច្បាប់នេះហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញរបស់មនុស្សជាតិ។ ក្រៅពីនេះក៏នៅមានគំរូនិងតម្លៃសីលធម៌ជាច្រើនទៀតដែលផ្សំពីជំនឿនសាសនានិងជំនឿផ្សេងៗទៀតមានដូចជាការគោរពសិទ្ធិមនុស្សការស្រឡាញ់អាណិតអាសូរការយកចិត្ដទុកដាក់ចែករំលែកភាពអយុត្ដិធម៌ភាពស្មោះត្រង់ការការពារបរិស្ថានសេចក្ដីសុចរិតគណនេយ្យភាព…។ ទាំងនេះបង្កើតបានជាសីលធម៌សកល។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ *សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ចែករំលែកដោយ៖ វ៉ាន់និត សិស្សថ្នាក់ទី១២
Posted in:
សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ,
28
Jul
តើអ្វីជាARN?តើARNមានប៉ុន្មានប្រភេទ? អ្វីខ្លះ? (មិនបាច់រៀបរាប់)។
សំណួរៈ តើអ្វីជាARN?តើARNមានប៉ុន្មានប្រភេទ? អ្វីខ្លះ? (មិនបាច់រៀបរាប់)។ ចម្លើយៈ មួយនៃអាស៊ីតនុយក្លេអ៊ីច។វាជាប៉ុលីមែរនៃរីបូនុយក្លេអូទីតមួយខ្សែ។ • វាកើតពីការពីការចំនងចេញពីច្រវាក់ម្ខាងនៃសែន។វាមាននាទីចូលរួមក្នុងការសំយោគប្រូទីត។ ARNមាន3 ប្រភេទ៖ • ARN នាំសារ (ARNm) • ARN ដឹកនាំ (ARNT) • ARN រីបូសូម (ARNR) *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ៖ ជា គឹមអៀង
Posted in:
សំណួរ-ចម្លើយ ជីរវិទ្យា,
28
Jul
ក្នុងកោសិកាអឹការីយ៉ូត ពត៌មានសេនេទិចស្ថិតនៅលើម៉ូលេគុលអ្វី?មានទីតាំងនៅឯណា?
សំណួរៈ ក្នុងកោសិកាអឹការីយ៉ូត ពត៌មានសេនេទិចស្ថិតនៅលើម៉ូលេគុលអ្វី?មានទីតាំងនៅឯណា? ចម្លើយៈ • ពត៌មានសេនេទិចស្ថិតនៅលើម៉ូលេគុលADNក្រោមទំរង់ជាតំនលមដាប់នុយក្លេអូទីត។វាស្ថិតនៅក្នុងណ្វៃយ៉ូកោសិកា។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ៖ ជា គឹមអៀង
Posted in:
សំណួរ-ចម្លើយ ជីរវិទ្យា,
28
Jul
ហេតុដូចម្ដេចបានជាគេអាចសន្និដ្ឋានបានថា៖ពត៌មានសេនេទិច ស្ថិតនៅត្រង់តំនលំដាប់នុយក្លេអូទីតនៃម៉ូលេគុលADN?
សំណួរៈ ហេតុដូចម្ដេចបានជាគេអាចសន្និដ្ឋានបានថា៖ពត៌មានសេនេទិច ស្ថិតនៅត្រង់តំនលំដាប់នុយក្លេអូទីតនៃម៉ូលេគុលADN? ចម្លើយៈ • ពីព្រោះគេឃើញថា អង្កត់ពីររបស់ADN1ដែលមានតំនលំដាប់នុយក្លេអូទីតខុសគ្នាសំយោគបានប្រូតេអ៊ីន2បែបដែលមានតំនលំដាប់អាស៊ីតអាមីនេខុសគ្នាដែរ ដូច្នេះគឺនុយក្លេអូទីតនេះហើយដែលជាពត៌មាន សេនេទិចមានតួនាទីសាងសង់ទំរង់ប្រូតេអ៊ីនសម្រាប់កំនត់លក្ខណៈសារពាង្គកាយ។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ៖ ជា គឹមអៀង
Posted in:
សំណួរ-ចម្លើយ ជីរវិទ្យា,
28
Jul
តើតំនលំដាប់អាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីន មានសារៈសំខាន់ដូចម្ដេច? តើតំនលំដាប់នុយក្លេអូទីតក្នុងម៉ូលេគុលADNមានសារៈសំខាន់ដូចម្ដេច?
សំណួរៈ ក.តើតំនលំដាប់អាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីន មានសារៈសំខាន់ដូចម្ដេច? ខ.តើតំនលំដាប់នុយក្លេអូទីតក្នុងម៉ូលេគុលADNមានសារៈសំខាន់ដូចម្ដេច? ចម្លើយៈ • ក.សារៈសំខាន់តំនលំដាបអាស៊ីតអាមីនេ ក្នុងម៉ូលេគុលប្រូតេអ៊ីនកំនត់យថាប្រភេទរូបរាងនិងនាទីប្រូតេអ៊ីន។ • តំនល់ដាប់នុយក្លេអូទីត ក្នុងម៉ូលេគុលADNខុសគ្នាពីដែនមួយទៅសែនមួយ។ដូចនេះសារៈសំខាន់នៃតំនលំដាប់នុយក្លេអូទីតADNគឺកំនត់តំនលំដាប់អាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនឲ្យខុសៗគ្នាគឺជាប្រូតេអ៊ីនយថាប្រភេទ។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ៖ ជា គឹមអៀង
Posted in:
សំណួរ-ចម្លើយ ជីរវិទ្យា,
28
Jul
លក្ខណៈរូម(លក្ខណៈដូចគ្នា)នៃម៉ូលេគុលADNនិងប្រូតេអ៊ីនមានអ្វីខ្លះ?
សំណួរៈ លក្ខណៈរូម(លក្ខណៈដូចគ្នា)នៃម៉ូលេគុលADNនិងប្រូតេអ៊ីនមានអ្វីខ្លះ? ចម្លើយៈ • លក្ខណៈរួមរវាងម៉ូលេគុលADNនិងប្រូតេអ៊ីន៖ • ជាម៉ាក្រូម៉ូលេគុល • ម៉ូលេគុលនីមួយៗជាច្រវាក់នៃម៉ូលេគុល តូចៗដែលជាឯកតា(ម៉ូណូមែរ)។ • ម៉ូលេគុលនីមួយៗមានតំនលំដាប់នុយក្លេអូទីតឫអាស៊ីតអាមីនេយ៉ាងជាក់លាក់។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ៖ ជា គឹមអៀង
Posted in:
សំណួរ-ចម្លើយ ជីរវិទ្យា,
28
Jul
ដូចម្ដេចដែលហៅថា”ភឿក”តើ”ភឿក”បណ្ដាលមកពីអ្វី?
សំណួរៈ ដូចម្ដេចដែលហៅថា”ភឿក”តើ”ភឿក”បណ្ដាលមកពីអ្វី? ចម្លើយៈ • ភឿកគឺជាភាពបាត់បង់នូវជាតិពណ៌លើភ្នែកស្បែក រោម….ដោយសារអវត្ដមាន មេឡានីន។ • ភឿកបណ្ដាលមកពីកង្វះអង់ស៊ីមផេណុលអុកស៊ីដាស សម្រាប់សំយោគមេឡានីនដែលជាជាតិពណ៌ត្នោតសម្រាប់ផ្ដល់ពណ៌ដល់ ភ្នែក ស្បែក រោម…។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ៖ ជា គឹមអៀង
Posted in:
សំណួរ-ចម្លើយ ជីរវិទ្យា,
28
Jul
សៀវភៅ សិល្បះក្នុងការនិយាយការនិយាយទៅកាន់សាធារណៈជន ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ
សៀវភៅ សិល្បះក្នុងការនិយាយការនិយាយទៅកាន់សាធារណៈជន ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ រៀបរៀងដោយៈ លី សុធីរ សៀវភៅនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សានិងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។ លោកអ្នកអាចទាញយកដោយឥតគិតថ្លៃ ជាមួយលីងដោនឡូតនៅខាងក្រោមរូបភាព៖ ទាញយកឯកសារជាទម្រង់ PDF File៖ មើលឯកសារទាំងមូល: លោកអ្នកអាចចែករម្លែលចំណេះដឹងដោយផ្ទាល់នៅទីនេះដោយចុចលើៈ ចែករម្លែលចំណេះដឹងតាម Website ចែករម្លែលចំណេះដឹងតាម Facebook *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ *សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
Posted in:
សៀវភៅ ផ្សេងទៀត,
28
Jul
សៀវភៅ English-TOEFL-Exam-Success-in-Only-6-Steps
សៀវភៅ English-TOEFL-Exam-Success-in-Only-6-Steps សៀវភៅនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សានិងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។ លោកអ្នកអាចទាញយកដោយឥតគិតថ្លៃ ជាមួយលីងដោនឡូតនៅខាងក្រោមរូបភាព៖ ទាញយកឯកសារជាទម្រង់ PDF File៖ មើលឯកសារទាំងមូល: លោកអ្នកអាចចែករម្លែលចំណេះដឹងដោយផ្ទាល់នៅទីនេះដោយចុចលើៈ ចែករម្លែលចំណេះដឹងតាម Website ចែករម្លែលចំណេះដឹងតាម Facebook *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ *សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
Posted in:
សៀវភៅ ផ្សេងទៀត,
28
Jul
ចូបង្ហាញពិប្រវត្ដិនៃសីលធម៌សកល។
សំណួរៈ ចូបង្ហាញពិប្រវត្ដិនៃសីលធម៌សកល។ ចម្លើយៈ • សីលធម៌សកលត្រូវបានសាស្រ្ដាចារ្យហាន្ស គុង បង្ហាញឲ្យស្គាល់នៅក្នុងឆ្នាំ១៩៩៣តែវាមិនមែនជាការបង្កើតថ្មីទេគឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួមដែលមានអាយុស្មើនិងកំណើតមនុស្សជាតិដែរ។នៅពេលដែលសកលលោកកំពុងស្ថិតនៅក្នុងសកលភាវូបនីយកម្មធ្វើឲ្យកើតមានបញ្ហាសីលធម៌បញ្ហាបរិស្ថាននិងបញ្ហាសង្គមជាច្រើនរាប់មិនអស់ដែលត្រូវការចាំបាច់នូវសកលភាវូនីយកម្មនៃតម្លៃសីលធម៌រួមនិងគំរូសីលធម៌ឫនិយាយឲ្យខ្លីថាសីលធម៌សកលដើម្បីសង្រ្គោះជិវិតមនុស្សបច្ចប្បន្ននិងកូនចៅជំនាន់ក្រោយទៀតឲ្យរស់នៅបានសមរម្យនិងយូរអង្វែង។សីលធម៌សកលត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្ដីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ១៩៩៣មកម្លេះ។ *បញ្ជាក់៖ • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ • ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕ *សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា! *សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ! ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ
Posted in:
សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ,