សំណួរទីៈ ៨១. ការសិក្សាវប្បធម៌ខ្មែរ គឺជាការបណ្តុះគំនិតឧត្តមគតិ អត្តសញ្ញាណរបស់ជាតិខែ្មរអោយកូនខែ្មរ។ ចូរពន្យល់។
ចម្លើយៈ
ការសិក្សាពីវប្បធម៌អរិយធម៌ខ្មែរគឺ
- ឲ្យកូនខ្មែរយើងបានស្គាល់ពីប្រភពលក្ខណនិងតំលៃនៃវប្បធម៌ដែលជាដួងព្រលឹងរបស់ខ្មែរបានច្បាស់។
- ការដឹងការស្គាល់តំលៃអរិយធម៌ជាតិបានច្បាស់លាស់ធ្វើអោយកូនខ្មែរយើងមានមោទនភាពចំពោះជនជាតិខ្មែរពោលគឺអត្តសញ្ញាណជាតិនិងឧត្តមគតិ ជាតិរបស់ខ្មែរយើង។
តើឧត្តមគតិនិងអត្តសញ្ញាតជាតិជាអ្វី?
- ឧត្តមគតិ គឺជាទឹកចិត្តដ៏ខ្ពង់ខ្ពស់ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗ។
- អត្តសញ្ញាតជាតិសំដៅទៅលើអ្វីៗដែលមានលក្ខណសំគាល់ជារបស់ជាតិខ្មែរដូចជាឈ្មោះ
មនុស្ស ទីកន្លែង ទឹកដីភាសារខ្មែរ(គ្មានលើកដាក់សំលេង គ្មានផ្នតដើមផ្នតចេក) សំលៀកបំពាក់ (របៀបខ្មែរ) ធម្មជាតិ (ដើមត្នោត ទន្លេសាម រ៉ែក្នុងដី) សិល្ប (ភ្លេងពិនពាទ្យ ភ្លេងមហោរី ភ្លេងខ្មែរ..) របាំ (របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ) ល្បែងប្រជាប្រិយ(ចោលឈូង បោះអង្គុញ លាក់កន្សែង)
តារយៈពាក្យឧត្តមគតិជាតិ អត្តសញ្ញាណជាតិបានឆ្លុះបញ្ចាំងឲ្យយើងស្គាល់អំពីសារៈសំខាន់នៃអត្តសញ្ញាណជាតិដូចជាៈ
- ស្គាល់អំពីដំលៃនៃអរិយធម៌ជាតិ
- យល់ដឹងស៊ីជំរៅនិងចេះរក្សាការពារព្រលឹងជាតិឲ្យបានគង់វង្ស។
- ស្គាល់់ពីអត្តចរិតពិតរបស់ជាតិ
- មានជំហរស្រលាញ់ពេញចិត្តនិងមានឧត្តមមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ
- ចេះថែរក្សាការពារអត្តសញ្ញាណជាតិរបស់ជាតិខ្មែរ
- មានវិធាការទប់ស្កាត់អ្វីដែលជាអសកម្មុមិនល្អចំពោះអត្តសញ្ញានជាតិ
ដូចនេះមតិខាងលើពិតជាត្រឹមត្រូវហើយមានសរៈសំខាន់ក្នុងការអប់រំដាសតឿនកូនខ្មែរឲ្យស្គាល់ពីវប្បធម៌របស់ខ្លួនបានប្បាស់លាស់និងឈានទៅរក្សាការពារឲ្យបានគង់វង្ស។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!