News & Events

សំណួរទីៈ ៤៤. ៤៤. ការប្រៀបធៀបទស្សនៈអប់រំពីបែបគឺគ្រូមជ្ឍមណ្ឌល និងសិស្សមជ្ឍមណ្ឌល។តើមួយណាប្រសើជាង? មូលហេតុអ្វី?
ចម្លើយៈ
ការប្រៀបធៀបទស្សនៈអប់រំពីបែបគឺគ្រូមជ្ឍមណ្ឌល និងសិស្សមជ្ឍមណ្ឌល៖
ក. គ្រូមជ្ឍមណ្ឌល៖
     ការគ្រប់គ្រងថ្នាក់រៀនៈ

  • គ្រូមិនរវល់ក្នុងការរៀបចំឲ្យសមស្រប(ឧ. ការប្តូរយោបល់សិស្សគ្មានការចូលរួមឬសិស្សខ្លះមិនទម្លាប់ស្តាប់ច្រើនពេច)

     សកម្មភាពៈ

  • គ្រូធ្វើសកម្មភាពតែឯង(ឧ. គ្រូពន្យល់និងដោះស្រយបញ្ហា)
  • សិស្សស្តាប់ហើយឆ្លើយតាមគ្មានសកម្មភាព
  • គ្រូមិនពេញចិត្តនឹងសំណួររបស់សិស្ស
  • គ្រូប្រាប់លទ្ធផលរៀនសូត្ររបស់សិស្ស
  • គ្រូមានសម្ភារៈ សិស្សគ្មានសម្ភារៈ

     ខ្លឹមសារៈ

  • គ្រូជាអ្នកផ្តល់មេរៀន

     កិច្ចតែងការបង្រៀនៈ

  • គ្រូរៀបចំកិច្ចតែងការបង្រៀនតែខ្លួនឯង ឬតាមការនឹកឃើញរបស់ខ្លួន

     ការអភិវឌ្ឍៈ

  • សិស្សគ្មានភាពម្ចាស់ការនិងសេចក្តីក្លាហាន សិស្សខ្លះចំណង់ចំណូលចិត្ត(ឧ.ការច្នៃប្រឌិតនិងការចូលរួម)
  • សិស្សពុំសូវចាប់អារម្មណ៍ការងារជាក់ស្តែង
  • គ្រូមិនផ្តល់ឪកាសឲ្យសិស្សសាកល្បងសមត្ថភាពពិត
  • ការខុសឆ្គងមានន័យថា អវិជ្ជមាននៅក្នុងការសិក្សា
  • គ្មានភាពជាដៃគូ

     លទ្ធផលសិក្សាៈ

  • ចំណេះដឹងតាមការចងចាំដែលគ្រូបានផ្តល់
  • មិនយល់ ឆាប់ភ្លេច
  • ការអនុវត្តធ្វើមិនសូវពេញលេញឬមិនច្បាស់លាស់

ខ. សិស្សមជ្ឍមណ្ឌល
​​​     ការគ្រប់គ្រងថ្នាក

  • គ្រូយកចិត្តទុកដាក់ថ្នាក់រៀនឲ្យសមស្របនឹងវិធីសាស្រ្ត(ឧ.ការពិភាក្សាជាក្រុមឬអង្គុយមើល)

     សកម្មភាព

  • សិស្សធ្វើសកម្មភាពសិក្សាស្រាវជ្រាវពិភាក្សាដោយគ្រូជាអ្នកដាក់បញ្ហានិងដឹកនាំសកម្មភាព
  • ថ្នាក់រៀនមានសកម្មភាពរស់រវើក
  • គ្រូលើកទឹកចិត្តឲ្យចោទជាសំណួរ
  • ទាំងគ្រូទាំងសិស្សមានសម្ភារៈសិក្សាសម្រាប់ពិនិត្យសង្កេតពិសោធន៍
  • សិស្សចងក្រងខ្លឹមសារមេរៀនតាមរយៈការណែនាំរបស់គ្រូ

     ខ្លឹមសារមេរៀន

  • សិស្សចងក្រងមេរៀនក្រោមការណែនាំរបស់គ្រូនិងកែលម្អរបស់គ្រូ

     កិច្ចតែងការបង្រៀន

  • គ្រូមានកិច្ចតែងការបង្រៀនថ្មីនិងប្រើកិច្ចការបង្រៀនតាមលំដាប់លំដោយដែលបានរៀបចំតាមផែនការ

     ការអភិវឌ្ឍ

  • សិស្សរៀនសូត្រដោយខ្លួនឯងម្ចាស់ការច្នៃប្រឌិតសហការនិងអធ្យាស្រ័យគ្នា
  • ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង
  • គ្រូផ្តល់ការសាកល្បងដល់សិស្សនៅក្នុងការសាកល្បងសមត្ថភាពរបស់ខ្លួន
  • ការខុសឆ្គងជាមេរៀនសម្រាប់សិស្សកែលម្អ
  • មានភាពជាដៃគូ

     លទ្ធផលសិក្សា

  • ទទួលលទ្ធផលតាមរយៈសកម្មភាពត្រិះរិះពិចារណាឃើញផ្ទាល់ខ្លួន
  • យល់ច្បាស់ឬចាំបានយូរ
  • យកចំណេះដឺងទៅអនុវត្តចំណេះធ្វើបម្រើនៅក្នុងជីវភាពរស់នៅក្នុងគ្រួសារនិងសង្គម

ដូច្នេះ សិស្សមជ្ឍមណ្ឌលប្រសើរជាងគ្រូមជ្ឍមណ្ឌលព្រោះថា៖

  • ការរៀននិងបង្រៀន គឺជាលំនាំសកម្មភាពដែលទាមទារយកសកម្មភាពសិស្សជាមូលដ្ឋាន​ដែលមានទាមទារការបញ្ចេញថាមពលទាំងគ្រូទាំងសិស្ស
  • សិស្សទទួលខុសត្រូវដោយខ្លួនឯងតាមតម្រូវនិងចំណង់ចំណូលចិត្ត ដើម្បីយល់ដឹងដោយធ្វើការស្រាវជ្រាវឈ្វេងយល់ ដើម្បីបង្កើតចំណេះដឹងបំណិននិងការអភិវឌ្ឍបុគ្គលិកលក្ខណៈក្រោមការសម្របសម្រួលរបស់សិស្ស
  • សិស្សកាន់តែពេញចិត្តនិងចូលចិត្តទាំងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន
  • សិស្សចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរៀនរៀនដើម្បីបង្កើតខ្លឹមសារមេរៀនឬចម្លើយរបស់សំណួរ
  • សមស្របទៅតាមលទ្ធិប្រជាធិបតេយ្យ ដោយចាត់ទុកសិស្សជាតួអង្គយ៉ាងសំខាន់ចំណែកគ្រូជាអ្នកសម្របសម្រួលយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព
  • ទាំងគ្រូទាំងសិស្សជាអ្នកវាយតម្លៃ
  • មិនមានការបន្តុះបង្អាប់ឬសើចចំអកដាក់គ្នា
  • ទម្លាប់សិស្សឲ្យចេះរស់ក្នុងសង្គម សហគមន៍និងមានសហការនៅក្នុងការងារ
  • ចេះប្រើប្រាស់ពេលវេលាមានប្រយោជន៍និងមិនខ្ជះខ្ជាយពេលវេលា
  • ការសិក្សាប្រកបដោយបរិយាកាសរីរាយនិងសាមគ្គីភាព
  • សិស្សអាចមានសមត្ថភាពរៀនសូត្រដោយខ្លួនឯងអស់មួយជីវិត
  • សិស្សរៀនតាមរយៈការធ្វើសកម្មភាពដែលខួរក្បាលរបស់ពួកគេរីកចម្រើនមានភាពរហ័សរហួនវាងវៃ

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!