News & Events

សំណួរៈ
ការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយ ត្រូវធ្វើឡើងដោយមានអន្ដរាគមន៍
ពីបាត់ភូតជីវសាស្រ្ដបមពេញគ្នា២គឺអ្វីខ្លះ?ចូរបញ្ជាក់អំណះអំណាង?

ចម្លើយៈ
• ការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយត្រូវធ្វើឡើងដោយមានអន្ដរាគមន៍ពីបាតុភូតបំពេញគ្នា២គឺៈមេយ៉ូសនិងការបង្កកំនើត។
• ពីព្រោះ៖
• ពេលមេយ៉ូសមាន ការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូកដែលនាំឲ្យការម៉ែតនីមួយៗមានក្រូម៉ូសូមជាចំនួនអាប្លូអ៊ីត( n )
• ពេលបង្កកំនើត មានការផ្ដុំឡើងវិញនៃក្រូម៉ូសូមអាប្លូអ៊ីតរបស់កាម៉ែតញីឈ្មោលដោយផ្ដល់ជាស៊ីកូតមាន 2n ក្រូម៉ូសូមវិញ។
• ដូច្នេះម៉េយ៉ូស និងការបង្កកំនើតជាបាតុភូតបំពេញគ្នាដែលធានាលំនឹងនៃក្រូម៉ូសូមរបស់ប្រភេទឆ្លងកាត់ពីជំនាន់ទៅជំនាន់មួយ។
• សំគាល់៖ចំពោះផ្សិតសរដារីយ៉ាក៏បញ្ចូនក្រូម៉ូសូមទៅសន្ដានក្រោយតាមបាតុភូតបំពេញទាំង២នេះដែរ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង