News & Events

សំណួរ កត្តាអ្វីខ្លះដែកបណ្តាលឲ្យយុវជនមួយចំនួនកំពុងប្រឈមមុខទៅនិងបញ្ហាអសកម្ម(ស្រីស្រាល្បែងគ្រឿងញៀន)? ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសមុខរបរជាគ្រូបង្រៀនម្នាក់ តើត្រូវមានភារកិច្ចយ៉ាងខ្លះក្នុងការទប់ស្កាត់បញ្ហានេះ?
ចម្លើយៈ
កត្តាដែលបណ្តាលឲ្យយុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿងញៀនគឺ៖
 – កត្តាគ្រួសារ

  • ភាពក្រីក្រដែលងាយនឹងអូសទាញយុវជនឲ្យដើតាមផ្លូវខុស
  • គ្រួសារខ្វះការគ្រប់គ្រងហ្មត់ចត់មកលើកូន គ្រួសារខ្លះមានការអប់រំមិនបានល្អ
  • គ្រួសារមធ្យមឬធូធា ប៉ុន្តែឪពុកម្តាយខ្វះការតាមដានការអប់រំ ឬទំរើសកូនខ្លាំងពេក​ជាហេតុនាំឲ្យងាយស្រួលដល់ក្រុមមិត្តភ័ក្តិអូសទាញទៅផ្លួវខុសបានដោយងាយ
  • ឪពុកម្តាយរវល់ប្រកបមុខរបររកស៊ី រឺ ធ្វើការជាមន្រ្តីរជការគ្មានពេលវេលាគ្រប់​គ្រាន់​សំរាប់ថែរក្សាកូន។

– កត្តាសាលារៀន

  • ជីវៈភាពរបស់គ្រូបង្រៀនមានកំរិតទាបជាងសិស្ស មិនសូវហ៊ានស្តីបន្ទោសអប់រំណែ នាំព្រោះខ្លាចរងនូវអំពើហឹង្សា ដែលសិស្សបានបង្កឡើងគ្រប់រូបភាពជាយថាហេតុ
  • សាលារៀនមានការអប់រំតិចតួចណាស់ ពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយរបស់​សិស្ស​​​ដែលមានបុណ្យស័ក្កិ​អំណាចនិងតួនាទីធំ។
  • ប៉ុន្តែការអប់រំមិនមានតែក្នុងសាលាទេ នៅសាលារៀនមានការអប់រំច្រើន​ណាស់​ពោល​​គឺខ្វះភាពសហការពីសហគម

– កត្តាសង្គម

  • ចូលរួមពីមជ្ឈដ្ឋានសង្គមនៅមានកំរឹតទាប
  • អំណាចច្បាប់នៅក្នុងសង្គមមានភាពធូរលុង
  • ការហួរចូលវប្បធម៌បរទេសមានលក្ខណៈអាណាធិបតេយ្យ ជាហេតុនាំឲ្យយុវជន​ភ្លើតភ្លើន​អនុវត្តគ្មានដែនកំណត់
  • ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានជួយយកចិត្តទុកដាក់ ក្នុងការអប់រំឲ្យ​មាន​លក្ខណៈ​​​ខ្លាំងក្លា​​នៅឡើយ ចំពោះការផ្សាយរបស់ខ្លួនដើម្បីអប់រំយុវជនប្រកបទៅ​ដោយ​គុណប្រយោជន៍
  • ឥទ្ឋិពលអាក្រក់ពីអ្នកមានលុយ អំណាចបុណ្យស័ក្កិច្រើនរួចខ្លួនពីអំណាចច្បាប់។

– កត្តាផ្ទាល់ខ្លួន

  • ការសេពគប់មិត្តមិនល្អ
  • គេចង់ឈ្វេងយល់ពីអ្វីដែលថ្មីអ្វីដែលប្លែកក្នុងជីវិតយុវវ័យរបស់គេតាមរយៈការអូសទាញគ្រប់រូបភាព
  • យុវជនខ្លួនឯងបណ្តោយខ្លួនអោយធ្លាក់ក្នុងការអូសទាញ តាមរយៈលុយកាក់​សំម្ភារៈ​ផ្សេង​ៗ
  • យុវជនខ្លួនឯងអាងលើទ្រពសម្បត្តិលុយកាក់ឪពុកម្តាយ ឬអាងលើបុណ្យសក្កិ​ផ្សេងៗក្នុងក្រុមគ្រួសារ

ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសមុខរបរជាគ្រូបង្រៀនម្នាក់ត្រូវមានវិធានការទប់ស្កាត់៖

  • ត្រូវមានចំណេះចេះរស់នៅជាមួយគ្នាប្រកបដោយសីលធម៌គុណធម៌ខ្ពស់ដើម្បីជាគំរូដល់មហាជន
  • អប់រំឲ្យពួកគេក្លាយជាកូនល្អសិស្សល្អពលរដ្ឋល្អ ដោយគោរពដំបូន្មានរបស់ឪពុកម្តាយច្បាប់សង្គមនិងលទ្ធិប្រជាធិបតេយ្យឲ្យបានល្អ
  • ខិតខំស្វ័យសិក្សាស្វ័យអប់រំខ្លួន និងឈ្វេងយល់ពីអ្វីដែលល្អអ្វីដែលគួរជៀសវាងគ្រប់ពេលវេលា
  • ត្រូវរួបរួមពួតដៃគ្នាទប់ស្កាត់និងវាយបកឲ្យទាន់ពេលវេលានូវសកម្មភាពទាំងឡាយណាដែលមានបំណងបំផ្លិចបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង ពិសេសចូលរួមក្នុងការការពារថែរក្សាខឿនអរិយធម៌របស់ជាតិឲ្យបានរុងរឿងគង់វង្ស។

ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានភារកិច្ច៖

  • អប់រំសិស្សទាំងក្នុងផ្នែកសិក្សាទាំងក្នុងផ្នែករស់នៅត្រូវមានសីលធម៌ល្អដើម្បីធ្វើជាគំរូល្អដល់មហាជន
  • អប់រំសិស្សដើម្បីឲ្យសក្កិសមជាគំរូល្អ សិស្សល្អកូនល្អពលរដ្ឋល្អ
  • អប់រំសិស្សឲ្យគោរពច្បាប់សង្គមខ្ជាប់ខ្ជួន ដើម្បីក្លាយខ្លួនជាពលរដ្ឋគំរូរបស់សង្គម
  • អប់រំសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារនិងកសាងប្រទេសជាតិ
  • អប់រំសិស្សឲ្យជៀសវាងនូវអំពើអបាយមុខ(ស្រីស្រាល្បែងគ្រឿងញៀនជាដើម)ឲ្យបានជាដាច់ខាត
  • ត្រូវចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីទប់ស្កាត់នូវអំពើអបាយមុខទាំងនោះ ដើម្បីឲ្យសង្គមមានស្ថេរភាព
  • មិនត្រូវសេពគប់សមាសភាពមិនល្អ ហើយគួរតែរាយការណ៍ឲ្យសមត្ថកិច្ចដើម្បីមានផែនការជាបន្ទាន់

និយាយរួម គ្រូបង្រៀនត្រូវតែធ្វើអ្វីៗដើម្បីសុភមង្គលគ្រួសារសាលានិងសង្គមឲ្យមានការរីកចម្រើនថ្លៃថ្នូរ។
*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!