News & Events
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី១២ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស (០២ មេសា ២០១២)
- ខែមិថុនា 16, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រឡង ០២ មេសា ២០១២
វិញ្ញាសា វប្បធម៌ទូទៅថ្នាក់ទី១២
ពេល ១២០នាទី ពិន្ទុ ១០០
……………………
I. ចូរស្វែងយល់ពីភូមិសាស្រ្តនៃប្រទេសកម្ពូជា។
ក. តើភ្នំឳរ៉ាល់ស្ថិតចំចំនុចប្រសព្ធនៃខេត្តណាខ្លះ?
ខ. តើរាជធានីនៃខេត្តណាខ្លះដែលមានព្រំប្រទល់មិនជាប់ព្រំដែនគោកនៃប្រទេសជិត ខាងនៃព្រះរាជាណាចក្រកម្ពុជា និងមិនជាប់ សមុទ្រ?
គ. តើរាជធានី ខេត្តណាខ្លះសិ្ថតនៅតាមដងទន្លេមេគង្គ?
ឃ. កាលណាធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃតាមផ្លូវជាតិលេខ៥ តើគេត្រូវឆ្លងកាត់ដែនដី ខេត្តណាខ្លះ?
II. សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ។ តើភស្តុតាងអ្វីខ្លះដែឡអាចបញ្ចាក់ពីរបបមាតាធិបតេយ្យនេះ? ចូររៀបរាប់ និងពន្យល់។
III. តើអំពើហឹង្សាក្នុងគ្រួសារសំដែងឡើងតាមរូបភាពអ្វីខ្លះ?
IV. ព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់តំបន់ដែលត្រូវការពារដើម្បីអភិរក្សាបរិស្ថានធម្មជាតិ។ តើតំបនត្រូវការពារនីមួយៗដែលបានរៀបរាប់ខាងក្រោមស្ថិតក្នុងខេត្តណាខ្លះ?
1. តំបន់ការពារទេសភាព៖
ក. តំបន់ការពារទេសភាពបន្ទាយឆ្មារ
ខ. តំបន់ការពារទេសភាពអង្គរ
គ. តំបន់ការពារទេសភាពព្រះវិហារ
2. ឧស្យានជាតិ៖
ក. ឧស្យានជាតិសុរាមរិទ្ធ កុសុមៈ (គិរីរម្យ)
ខ. ឧស្យានជាតិមុនីវង្ស (បូកគោ)
គ. ឧស្យានជាតិព្រះសីហនុរាជ
ឃ. ឧស្យានជាតិកែប
ង. ឧស្យានជាតិវិរជ័យ
ច. ឧស្យានជាតិបទុមសាគរ
ឆ. ឧស្យានជាតិភ្នំគូលែន
3. តំបន់ជំរកសត្វ៖
ក. តំបន់ជំរកសត្វរនាមដូនសំ
ខ. តំបន់ជំរកសត្វភ្នំសំកុស
គ. តំបន់ជំរកសត្វភ្នំឳរ៉ាល់
ឃ. តំបន់ជំរកសត្វគូលែនព្រហ្មទេព
ង. តំបន់ជំរកសត្វបឹងពែរ
ច. តំបន់ជំរកសត្វលំផាត់
ឆ. តំបន់ជំរកសត្វភ្នំព្រិច
ជ. តំបន់ជំរកសត្វណាំលៀ
ឈ. តំបន់ជំរកសត្វស្នួល
ញ. តំបន់ជំរកសត្វពាមក្រ សោម
V. តុលារការខ្មែរក្រហមឬសាលាក្តីខ្មែរក្រហមត្រូវបានសរសេរជាអក្សរកាត់ «អវតក»
ក. តើអក្សរកាត់នេះ «អវតក» មានន័យពេញលេញជាសំរាយដូចម្តេច? • អ.វ.ត.ក (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
ខ. ហេតុអ្វីបានជាគេហៅ «អវតក» ជាតុលារការកូនកាត់? ចូរបកស្រាយពន្យល់។
strong>អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!