News & Events
តើមានកត្តាសំខាន់ៗអ្វីខ្លះដែលសំរេចដល់ការបង្កើតវប្បធម៌អរិយធម៌មួយ?
- ខែមិថុនា 12, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
តើមានកត្តាសំខាន់ៗអ្វីខ្លះដែលសំរេចដល់ការបង្កើតវប្បធម៌អរិយធម៌មួយ?
ចម្លើយៈ
កត្តាសំខាន់ៗដែលសំរេចដល់ការបង្កើតវប្បធម៌អរិយធម៌មួយគឺ៖
ក). កត្តាពលកម្មនិងគំនិតច្នៃប្រឌិត
ពលកម្មអាចមានសារៈសំខាន់សំរាប់ការទ្រទ្រង់សង្គមនោះគ្មាន ពលកម្មគឺគ្មានគំនិតច្នៃប្រឌិត ហើយក៏គ្មានអស្ថិភាពសង្គមមនុស្សដែ។ដូចនោះពលកម្មជកត្តចំបងនិងសំខាន់ដែលធ្វើអោយសង្គម មនុស្សមានស្ថេរភាពជារៀងរហូត បន្តរពីសង្គមមួយទៅសង្គមមួយ។
ខ). កត្តាភូមសាស្រ្ត សំដៅទៅលើទឹកដី ភ្លើងខ្យល់ ធម្មជាតិ និងអាកាសធាតុ។ទាំងអស់នេះជាតំរូវការ របស់មនុស្ស ហើយមនុស្សទាញ់យកផលប្រយោជន៍ពីធម្មជាតិមកបំពេញតំរូវការក្នុងជីវភាពរស់នៅ។ ដូចនេះលក្ខណៈភូមិសាស្រ្ត ធម្មជាតិ ទឹកដីអាកាសធាតុនីមួយៗបានជះឥទ្ធិពលដល់ទឹកចិត្តនិងកា រស់នៅរបស់ជនជតិនីមួយៗដែរ(ការលំបាកនិងការងាយស្រួល)ពោលគឺការសំរប់ខ្លួនដើម្បីរស់ជាមួយ និងលក្ខណៈភូមសាស្រ្តទាំនោះ។
គ). កត្តាសាស្ត្រនា ជាផ្នែកមួយនៃវប្បធម៌(ស្មរតីនិងសំភារៈ)ដែជះឥទ្ឋិពលដល់ជីវៈភាពរបស់ប្រជាជនសាសនាដែលជនជាតិនិមួយៗគោរពបូជាបានចាក់ឬសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់ជនជាតិនីមួយៗមានទាំងប្រពៃណីទំនៀមទំលាប់និងរបៀបរស់នៅប្រចាំថ្ងៃ។
ឃ). កត្តារបស់សង្គម សង្គមនីមួយៗមានរបបសង្គមរបស់ខ្លួនក្នុងការដឹកនាំទៅតាមដំណាក់កាលប្រវត្តសាស្ត្ររៀងៗខ្លួន។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!