News & Events
តាមស្នាដៃអក្សរសិល្បិ៍ខ្មែរគេឃើញនិយាយពីសិទ្ធិមនុស្ស។ តើសិទ្ធិនោះនិយាយពីអ្វីខ្លះ?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ១៨. តាមស្នាដៃអក្សរសិល្បិ៍ខ្មែរគេឃើញនិយាយពីសិទ្ធិមនុស្ស។ តើសិទ្ធិនោះនិយាយពីអ្វីខ្លះ?
ចម្លើយៈ
សិទ្ធិមនុស្សដែលកើតឡើងតាមរយៈស្នាដៃអក្សរសិល្បិ៍ខ្មែរនោះ គឺមានលក្ខណៈជាស្មារតីពុំបានចែកជាលំដាប់លំដោយអោយបានត្រឹមត្រូវនោះទេ។តាមពិតការតស៊ូដើម្បីសិទ្ធិសេរីភាពតាមរយៈអក្សរសិល្បិ៍ទាមទារអោយមានការត្រិះរិះពិចារណាអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។
សិទ្ធិមនុស្សដែលនិយាយក្នុងអក្សរសិល្បិ៍មាន៖
• សិទ្ធិមានជីវិតៈ
មនុស្សម្នាក់ៗត្រូវមានសិទ្ធិរស់នៅមិនអាចអោយនរណា ឬបុគ្គលណា មួយរំលោភបំពានបានឡើយ។ឧ,រឿងចៅស្រទបចេកអ្នកនិពន្ធបានបញ្ជាក់ពីអតីតជាតិរបស់ចៅស្រទបចេកដែលបានសម្រាតជីវរលោកនេនលេងជាល្បែងទើបជាតិនេះត្រូវតែស្លៀកស្រទបចេក។ដូច្នេះក្មានការរំលោភបំពានណាមួយដែលគេចផុតពីទោសទណ្ឌកម្មនោះទេ។
• សិទ្ធិកុមារៈ
ចំពោះកុមារជាបញ្ហាចំបងបំផុតសំរាប់អភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គម។ឧ, រឿងធនញ្ជ័យសេដ្ឋីបានកេងប្រវញ្ច័កំលាំងពលកម្មកុមារធនញ្ជ័យដែលមិនទាន់គ្រប់អាយុឲ្យមកបំរើខ្លួន ថែមទាំងបោកបន្លំក្នុងពេលចែកអំបុកទៀតផង។
• សិទ្ធិសុំជ្រកកោននយោបាយៈ
ជនគ្រប់រូបមានសិទ្ធិសុំជ្រកកោននៅប្រទេសដ៏ទៃបានបើខ្លួនមានការគំរាមកំហែងពីផ្នែកនុោបាយ។ឧ, រឿងរាមកេរ្តិ៍ដោយមានការគំរាមកំហែងពីពាលីជាបង សុគ្រីពបានរត់ ទៅជ្រកកោណជាមួព្រះរាម។
• សិទ្ធិបង្កើតសមាគមៈ
ដើម្បីការពារផលប្រយោជន៍របស់ក្រុមខ្លួន។ឧ. រឿងព្រះអាទិត្យរះ នៅលើផែនដីចាស់ សមនិតក្រុមកម្មករធាក់ស៊ីក្លូ បានបង្កើតសមាគមមួយក្នុងគោល បំនងការពារផលប្រយោជន៍ពួកគេ
• សិទ្ធិឈរឈ្មោះ និងចូលរួមបោះឆ្នោតៈ
នៅក្នុងប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យត្រូវមានការបោះឆ្នោតដើម្បីការពារផលប្រយោជន៍។ឧ. រឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ លោកយ៉េង បានឈរឈ្មោះអោយគេបោះឆ្នោត និងសមព្រមទាំងបក្សពួកបានចូលរួមបោះឆ្នោតក្នុងការបំពេញសិទ្ធិ ជាប្រជាពលរដ្ឋ
• សិទ្ធិមិនរើសអើងៈ
មនុស្សទាំងអស់មិនត្រូវបានបែងចែកឲ្យខុសគ្នាឡើយដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សំបុរ វណ្ណៈ ភាសា និងសាសនា ព្រមទាំងនិន្នាការនយោ បាយឡើយ។ឧ. រឿងរាមកេរ្តិ៍ កូខន័ដែលមានរូបរាងអាក្រក់តែជាមនុស្សចេះជួយទុកធុរៈព្រះរាម និងត្រគុលក្សត្រពីរអង្គទៀតរាប់អានដោយមិនប្រកាន់វណ្ណៈពណ៌សំបុរឡើយ
• សិទ្ធិស្រ្តីៈ
សង្គមខ្មែរនារីភេទត្រូវបានលើកតំកើនតាំងពីរយុរយាណាស់មកហើយ។ដូចជាពាក្យប្រើប្រចាំថ្ងៃ ឬទំនៀមទំលាប់ប្រពៃណីគេច្រើនឲ្យតំលៃទៅលើពាក្យមេបាជីដូនជីតា។ឧ. រឿងរាមកេរ្តិ៍ ជាទីបញ្ចប់នៃរឿងតួអង្គព្រះរាមនៅរងទុកតែម្នកា់ឯងដោយសារព្រះអង្គបំពានលើនាងសីតាជាភរិយានោះគឺព្រះអង្គបានបំពានលើសិទ្ធិនារី។
• សិទ្ធិក្នុងការបញ្ចេញមតិៈ
គ្រប់មនុស្សទាំងអស់ត្រូវមានសិទ្ធិក្នុងការបញ្ចេញមតិដើម្បីដោះស្រាយបញ្ហាសង្គម។ឧ. រឿងព្រះវេស្សន្តរ អ្នកស្រុកស្រីពិរាស្រ្តបានតវ៉ានិងព្រះបាទ ស្រីសញ្ជយ័ឲ្យបណ្តេញព្របាទស្រីវេស្សន្តរចេញពីព្រះនគរព្រោះព្រះអង្គបានដាក់ទានដំរីមង្គលឲ្យនគរផ្សេង។
• សិទ្ធិជ្រើសរើសគូស្រករៈ
មនុស្សគ្រប់រូបត្រូវមានសិទ្ធិក្នុងការជ្រើសរើសគូស្រករ ដើម្បីរូមជីវិតនៅពេលអនាគតដើម្បីទទួលនូវសុភមង្គល។ឧ. រឿងទុំទាវ ទុំនិងទាវបានប្តូរជីវិតជ្រើសរើសមនុស្សដែលពួកគេស្រលាញ់ទោះបីជាប្រឆាំងជាមួយមាតាក៏ដោយ។
• សិទ្ធិធ្វើដំណើរដោយសេរីៈ
ជាសេរីភាពពេញលេញមួយរបស់មនុស្សគ្រប់រូបក្នុងការធ្វើ ដំណើរ។ឧ. រឿងទុំទាវ នេនទុំនិងពេជ្រ បានធ្វើដំណើរទៅលក់តោកស្រុកត្បូងឃ្មុំដោយ គ្មាននរណាឃាត់ឃាំងឡើយ។
• សិទ្ធិជួបជុំគ្រួសារៈ
មនុស្សទាំងអស់ត្រូវមានសិទ្ធិរស់នៅក្នុងគ្រួសារដោយសុភមង្គល។ ឧ. រឿងព្រះវេស្សន្តរ អ្នកនិពន្ធបានបង្ហាញពីការជួបជុំគ្រួសាររបស់ព្រះបាទស្រីសញ្ជយ័
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!