News & Events
គ្រាន់តែរបស់កញ្ចាស់ដែល Steve Jobs បោះចោលអាចលក់បានថ្លៃពី ៨៥០ដុល្លា
- ខែកុម្ភៈ 23, 2016
- Posted by: tangleng
- Category: សង្គម
ពិតជាមិនគួរឲ្យជឿគ្រាន់តែរបស់របរប្រើប្រាស់ប្រចាំថ្ងៃ៤ប្រភេទ របស់លោក Steve Jobs ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ត្រូវបានគេដាក់ឲ្យដេញថ្លៃរហូតដល់ ៨៥០ដុល្លារឡើងទៅ។ របស់ទាំងនោះគឺមានដូចជា៖
១. មានស្បែកជើងសង្រែកកញ្ចាស់មួយគូ
២. អាវយឺតខ្មៅកក្អមមួយ
៣. នាឡិកាដៃSeikoមួយ
៤. នាមប័ណ្ណអាជីវកម្មមួយ
របស់ទាំងនេះគឺ បានមកពីការប្រមូលដោយផ្ទាល់របស់លោក Mark Sheff ដែលជាមេចុងភៅអាហារធម្មជាតិនៅរដ្ឋកាលីហ្វញ៉ាក្នុងឆ្នាំ ១៩៨០។ របស់ទាំងបួននេះ បើយោងទៅតាម Sheff គាត់បានប្រមូលពួកវាទុកនៅពេលដែល Jobs គ្រវាត់វាចោល។
អត្ថបទ៖ គន្ធា
ប្រភព៖ បរទេស
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!