ជំពូកទី២៖ ប្រព័ន្ធប្រសាទ , មេរៀនទី១៖ ណឺរ៉ូន
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ ប្រព័ន្ធប្រសាទ
មេរៀនទី១៖ ណឺរ៉ូន
១. ណឺរ៉ូន
២. ប្រភេទផ្សេងៗនៃណឺរ៉ូន
៣. ទិសដៅអាំងភ្លុចប្រសាទ
៤. ស៊ីណាប់
មេរៀនសង្ខេប
– កោសិកាដែលដឹកនាំព័ត៌មានទៅពាសពេញប្រព័ន្ធប្រសាទហៅថាណឺរ៉ូន ។ ណឺរ៉ូនមានបីផ្នែកសំខាន់ គឺតួកោលិកា ដង់ឌ្រីត និងអាគ់សូន ដង់ឌីតដឹកនាំព័ត៌មានពីណឺរ៉ូនផ្សេងទៀត ទៅកាន់តួកោសិកា អាក់សូនដឹកនាំព័ត៌មានពីតួកោសិកាទៅកាន់ណឺរ៉ូនផ្សេងទៀត ឬទៅកាន់សាច់ដុំ និង ក្រពេញ។
– ទាក់ទងនឹងការទទួលព័ត៌មាន ណឺរ៉ូនមានបីក្រុមសំខាន់គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងអន្តរណឺរ៉ូន ។
– ស៊ីណាប់ ជាលំហនៅចន្លោះអាក់សូនរបស់ណឺរ៉ូនមួយ ជាមួយដង់ឌ្រីតនណឺរ៉ូនមួយក្បែរគ្នា ។
សំណួរ
១. តើណឺរ៉ូនមានប៉ន្មានផ្នែក ? អ្វីខ្លះ ?
២. តើណឺរ៉ូនមានប៉ុន្មានក្រុម ? អ្វីខ្លះ ?
៣. ដូចម្តេចហៅថាស៊ីណាប់ ?
៤. តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្តេច ?
៥. តើស្ញាញរបស់អាកសូនមានសារធាតុអ្វី ? តើសារធាតុនេះមាននាទីអ្វីខ្លះ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩