Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១៖ រស្មីសំយោគ , មេរៀនទី១៖ រូបផ្គុំនៃស្លឹករុក្ខជាតិ

គ្រូបង្រៀន
ជីវវិទ្យា
628 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី១៖ រស្មីសំយោគ

មេរៀនទី១៖ រូបផ្គុំនៃស្លឹករុក្ខជាតិ

ខ្លឹមសារង

១. អេពីឌែម

២.មេសូភីល

៣.ទ្រនុងស្លឺក

មេរៀនសង្ខេប

  • រូបផ្គុំក្នុងរបស់ស្លឹកបង្កើតឡើងពី :

– អេពីឌែមគ្របដណ្តប់ដោយសារធាតុភ្លឺរលោងគឺគុយទីគុល ។ ក្នុង អេឌែមរបស់ស្លឹកមានស្តម៉ាតច្រើន ។ ស្គមាំតជាកន្លែងធ្វើបណួរឧស្ម័ន រវាងកោសិកានៅខាងក្នុងស្លឹកនិងមជ្ឈដ្ឋានក្រៅ ។

– នៅចន្លោះអេពីឌែមលើនិងអេពីឌែមក្រោមនៃស្លឹកមានស្រទាប់ជាលិកាមេសូភីល ។ មេសូភីលបង្កឡើងពីកោសិកាពីរប្រភេទ គឺ

មេសូភីលប៉ាលីសាតនិង មេសូភីលឆ្នោត ។ មេសូភីលប៉ាលីសាតមានផ្ទុកបាសច្រើនជាងមេសូភីលសោត ។ ដំណើររស្មីសំយោគប្រព្រឹត្ត ទៅនៅក្នុងស្រទាប់ជាលិកាមេសូភីល ។

– នៅក្នុងស្រទាប់មេសូភីលមានបណ្តាញទ្រនុងស្លឹក ។

– ទ្រនុងស្លឹក កើតឡើងពីជាលិកានាំពីរប្រភេទគឺស៊ីឡែមនិងផ្លូអែម ។ ទ្រនុងស្លឹកម៉ូណូកូទីលេដូន តម្រៀបស្របគ្នាតាមបណ្តោយស្លឹក ។ ទ្រនុងស្លឹកឌីកូទីលេដូនតម្រើបបែកខ្នែងជាបណ្តាញមួយនៅពេផ្ទៃ

ស្លឹក។

សំណួរ

១​ តើនាទីចម្បងរបស់ស្លឹករុក្ខជាតិគឺជាអ្វី ?

២ តើរូបផ្គុំរបស់ស្លឹករុក្ខជាតិមានជាលិកា ប៉ុន្មានប្រភេទ ?

៣ ចូរពណ៌នាពីនាទីប្រភេទជាលិកានីមួយៗ នៃរូបផ្គុំក្នុងស្លឹកនីមួយៗ ។

៤ តើស្រទាប់មេសូភីលមានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យស្រទាប់នេះ​មាននាទីផលិតអាហារសម្រាប់រុក្ខជាតិ ?

៥ តើប្រភេទជាលិកាអ្វីនៃរូបផ្គុំក្នុងស្លឹកដែលមានស្តូម៉ាត  ?

៦ តើស្តូម៉ាតមាននាទីអ្វី ? តើលក្ខណៈអ្វីដែលធ្វើឲ្យមាននាទីនេះ ?

៧ ហេតុអ្វីបានជាស្លឹករុក្ខជាតិភាគច្រើន ផ្ទៃលើស្លឹកមានពណ៌បៃតងចាស់ជាងផ្ទៃខាងក្រោម ?

៨ ហេតុអ្វីបានជាពន្លឺព្រះអាទិត្យ អាចជ្រៀតចូលដល់កោសិកា ស្រទាប់ក្នុងរបស់ស្លឹកបាន ?

៩ ប្រៀបធៀបការតំរៀបនៃទ្រនុងស្លឹក ម៉ូណូកូទីលេដូននិងទ្រនុងស្លឹកឌីកូទីលេដូន​ ។

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩

សំណួរ ចម្លើយ
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 9
កម្រឹត អនុវិទ្យាល័យ