Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើមានស្ថានីយបុរេប្រវត្តិអ្វីខ្លះ ? ឋិតនៅយុគអ្វី ? មានអរិយធម៌ដូចម្ដេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ស្ថាននីយបុរេប្រវត្តិ យុគ និងអរិយធម៌ គឺ ៖

ក. ស្ថានីយយុគថ្មបំបែក ( ៦០០០០០ – ១២០០០ ឆ្នាំមុន គ.ស )

  • ស្ថានីយយុគថ្មបំបែករកឃើញដោយ  លោក សូរាំងនៅឆ្នាំ ១៩៦៣ មានស្ថានីយស្រែស្បូវ ឆែ ស្រែឬស្សី កន្ទួត​ ព្រែកទេរ ខ្សឹម ស្នូល …។ ស្ថានីយទាំងនោះមានអាយុកាល ប្រមាណពី ៦០០ ពាន់ឆ្នាំ មុន គ.ស ។
  • អរិយធម៌ មនុស្សចេញផុតពីជីវិតជាសត្វ ។​ ​គេចេះការពារខ្លួនពីសត្វសាហាវ ដោយប្រើមែកឈើឆ្អឹងសត្វដុំថ្មធ្វើជាអាវុធ ។ ក្រោយមកគេរកឃើញភ្លើង រួចស៊ីសាច់ឆ្អិន រស់នៅក្នុងរូងភ្នំ ចេះដាំដំណាំនិងចិញ្ចឹមសត្វ ។ ពួកគេចេះស្លៀកពាក់ស្បែកសត្វ ចេះត្រិះរិះពិចារណា គោរពបុព្វបុរស ចេះសូនរូប គូរនោះជញ្ជាំងគុហា ចេះធ្វើឧបករណ៍ប្រើប្រាស់ពីថ្មបំបែក ។​

ខ. ស្ថានីយយុគថ្មរំលីង ឬ សំលៀង (​ ៨០០០ឆ្នាំ – ២០០០ឆ្នាំមុន គ.ស )

  • ស្ថានីយយុគថ្មរំលីង មាន ស្ថានីយល្អាងសស្ពាន ស្ថានីយភ្នំល្អាង ស្ថានីយក្បាលរមាស ស្ថានីយសំរោងសែន និងស្ថានីយតំបន់អង្គរ ។
  • អរិយធម៌ មនុស្សចេះយកថ្មទៅសំលៀងឪ្យមានមុខស្រួចធ្វើជាឧបករណ៍ប្រើប្រាស់ដូចជា កាំបិត ព្រួញ រណារ ។ គេចេះសង់ផ្ទះផុតពីដីនៅតាមមាត់ទឹក ( ស្ទឹង ទន្លេ …) ជាភូមិតូចឬធំ ។ គេចេះចិញ្ចឹមសត្វ ឆ្កែ គោ ឆ្នាំង ចាន ភាជន៍… ពីដីដុត ។ ពួកគេត្បាញសរសៃរុក្ខជាតិធ្វើសម្លៀកបំពាក់ ដាំស្រូវ និងពោត …។

គ. ស្ថានីយយុគលោហៈ ( ២០០០ឆ្នាំ ១០០ឆ្នាំ – មុន គ.ស )

  • ស្ថានីយយុគលោកហៈមាន ស្ថានីយភូមិមូល ស្ថានីយអង្គរបុរី ស្ថានីយម្លូព្រៃ ស្ថានីយអន្លង់ផ្ដៅ

អរិយាធម៌ មនុស្សចេះប្រើលាហៈ ដូចជា ស្ពាន់ លង្ហិន សំណប៉ាហំាង ទង់ដែក ធ្វើជាឧបករណ៍ប្រើប្រាស់​និងគ្រឿងអលង្ការ ផ្សេងៗ ។ មនុស្សចេះប្រើប្រាស់សត្វជំនួសកម្លាំងចេះធ្វើកសិកម្មយ៉ាង ស្ទាត់ជំនាញ ពិសេសចេះត្បាញកញ្ជើ ល្អិសម្លៀកបំពាក់ពីសំឡី គឺធ្វើ ស្នាច… ។ ជីវភាពរស់នៅនាសម័យនោះមានលក្ខណៈដូចយើងសព្វថ្ងៃ (តំបន់ដាច់ស្រយាល) ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1