ជំពូក២៖ ការបន្តពូជ និង ការលូតលាស់ មេរៀនទី២៖ ការលូតលាស់របស់អំប្រ៊ីយ៉ុង (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក២៖ ការបន្តពូជ និង ការលូតលាស់
មេរៀនទី២៖ ការលូតលាស់របស់អំប្រ៊ីយ៉ុង
មេរៀនសង្ខេប
- ការបង្កកំណើតក្រៅកើតមានឡើងចំពោះសត្វភាគចើ្រនដែលរស់នៅក្នុងទឹក ស្ពែម៉ាតូសូអ៊ីតនិងអូវុលត្រូវបានបញ្ចេញព្រមគ្នាក្នុងទីកនែ្លងតែមួយនៅក្នុងទឹក ។
- ការបង្កកំណើតក្នុងកើតមានចំពោះសត្វដែលបន្តពូជនៅលើគោក ។ សរីរាង្គភេទដឹកនាំស្ពែម៉ាតូសូអ៊ីតពីសារពាង្គកាយសត្វឈ្មោលចូលទៅក្នុងសារពាង្គកាយសត្វញី ការបង្កកំណើតប្រព្រឹត្តទៅក្នុងសារពាង្គកាយសត្វញី ។
- ការលូតលាស់ ជាលំនាំមួយយ៉ាងស្មុគស្មាញដែលកោសិកាមួយកា្លយជាសារពាង្គកាយពហុកោសិកាពេញវ័យមួយ។ ការលូតលាស់របស់អំប្រ៊ីយ៉ុងសត្វទាំងអស់មានចំណែកកោសិកា ការរីកធំធាត់ និងបំលែងឯកទេសជានិច្ច ។
- លទ្ធផលនៃចំណែកកោសិកាបានជាប្លាស្នូឡា។ វាមានរាងជាស្វ៊ែប្រហោងក្នុង ដែលបង្កឡើងពីកោសិកាក្រាស់មួយស្រទាប់ ។ ប្រហោងនោះពេញដោយធាតុរាវហៅថា ប្លាស្កូស៊ីល ។
- កោសិកាបីស្រទាប់របស់ហ្គាសស្ទ្រូឡាគឺ អិចតូឌែម មេសូឌែម និងអង់ដូឌែម ដែលបង្កើតបានជាស្រទាប់ខ្មែរ ។ ស្រទាប់ខ្ទរទាំងបីបង្កើតបានជាជាលិកានិងសរីរាង្គផ្សេងៗ ។ ស្រទាប់អិចតូឌែមបង្កើត បានជាប្រព័ន្ធប្រសាទ ភ្នាសខាងក្នុងមាត់រន្ធ ច្រមុះ ទ្វារធំ។ ស្រទាប់មេសូឌែមបង្កើតបានប្រដាប់បន្តពូជ ប្រដាប់បញ្ចេញចោល ឆ្អឹង សាច់ដុំ ឈាម និងសរសៃឈាម។ ស្រទាប់អង់ដូឌែមបង្កើតបានជាភ្នាសខាងក្នុងនៃបំពង់រំលាយអាហារ ភ្នាសខាងក្នុងបំពង់ខ្យល់ ទងសួត សួត ថ្លើម លំពែង និងប្លោកនោម ។
- ដំណាក់កាលលូតលាស់ដំបូងរបស់អំប្រ៊ីយ៉ុងមនុស្សមានការកាច់សំបុកហ្គាសស្រ្ទូឡានិងណឺរុលឡាស្យុង ។
- ក្រោយពេលអំប្រ៊ីយ៉ុងភ្ជាប់ខ្លួនទៅនឹងភ្នាសសើមស្បូន សុកត្រូវបានបង្កើតឡើង បណ្តូរសារធាតុចិញ្ចឹម O2 កាកសំណល់ និង CO2 រវាងម្តាយនិងអំប្រ៊ីយ៉ុងធ្វើឡើងតាមរយៈសុក។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
- ដូចម្តេចដែលហៅថា ការបង្កកំណើតក្រៅ ?
- ដូចម្តេចដែលហៅថា ការបង្កកំណើតក្នុង ?
- ដូចម្តេចដែលហៅថា ម៉ូរុលឡា ? តើវាកើតនៅពេលណា ?
- ចូរពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡា ។
- តើស្រទាប់ខ្នរទាំង៣នៅក្នុងហ្កាសស្រ្ទូឡាជាអ្វីខ្លះ ?
- តើស្រទាប់ខ្នងទាំងបីដែលជាលទ្ធផលនៃហ្កាសស្រ្ទូស្យុងជាអ្វីខ្លះ ?
ជីវវិទ្យា ថ្នាក់ទី១១ វិទ្យាសាស្រ្ពពិត វិទ្យាសាស្ត្រសង្គម
អ្នកអាចស្វែងរកឯកសារជាច្រើនបន្ថែមទៀតនៅលើគេហទំព័រនេះដូចជា
– មេរៀនសង្ខេប
– ពន្យល់ពាក្យ
– សំណួរ ចម្លើយ
– វិញ្ញាសាប្រឡងបាក់ឌុប
– វិញ្ញាសាប្រឡងចូលក្របខណ្ឌក្រសួង
– វិញ្ញាសាប្រឡងអាហារូបករណ៍
– វិញ្ញាសាត្រៀមប្រឡងបាក់ឌុប
– វិញ្ញាសាត្រៀមប្រឡងពេទ្យ
– វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍
– វិញ្ញាសាត្រៀមប្រឡងចូលក្របខណ្ឌក្រសួង
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក២៖ ការបន្តពូជ និង ការលូតលាស់
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ