Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីឥទ្ធិពលនៃសង្រ្គាមត្រជាក់់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ឥទ្ធិពលនៃសង្រ្គាមត្រជាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍នាំឪ្យកើតមាន

  • ការតស៊ូដើម្បីទាមទារឯករាជ្យជាតិប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបានវាំង។ ការតស៊ូនេះលេចជាចលនាមួយលក្ខណៈជាតិនិយម។
  • ការតស៊ូប្រឆាំងនឹងពួកមូលធននិយម និងសក្ដិភូមិនិយម។ ក្នុងការតស៊ូមានការចូលរូបរួមពីកសិករ កម្មករ ពួកឈ្មួញពាណិជ្ជករជាតិតូចតាចសិប្បករ និងប្រជាជនក្រីក្រីក្នុងទីក្រុងជាកម្លាំងចលករ និងមានចរិកជាចលនាប្រជាធិតេយ្យ។

ដូចនេះ ឥទ្ធិពលនៃសង្រ្គាមត្រជាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍កើតមានចលនាប្រឆាំងនឹងអាណានិគមនិយម មានចរិកជាបដិវត្ថន៍ប្រជាធិបតេយ្យប្រឆាំងនឹងអាណានិគមផងដើម្បីឯករាជ្យផង បដិវត្ដន៍ប្រជាធិបតេយ្យប្រឆាំងនឹងសក្ដិភូមិមូលធននិយមផ្ដាច់ការកសាង អំណាចប្រជាជននៅក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋ។

ចលនាជាច្រើនសុទ្ធតែបំពាក់ដោយមនោគមវិជ្ជាផ្សេងៗគ្នាដែលយើងសង្កេតឃើញមានទិសដៅនៃការកសាងប្រទេសឈរលើគោលការណ៍ពីផ្សេងគ្នា កំណែទម្រង់ប្រជាធិតេយ្យសេរីនិយម និងបដិវត្ដន៍ប្រជាធិតេយ្យ (កុំមុយនីស្ដនិយម)។ ចលនាទាំងនេះបានតស៊ូធ្វើសង្រ្គាមស៊ីវិលនៅក្នុងតំបន់ដណ្ដើម អំណាចគ្នាក្រោម ការឧត្តមពីមហាអំណាចសហរដ្ឋអាមេរិក សូវៀតនិងប្រទេសចិន។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1