Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

បុគ្គលទូទៅមិនបានប្រមាណពីសមត្ថភាពខ្លួនឯងឲ្យបានច្បាស់លាស់តែងតែនាំទុកមកដល់ខ្លួនឯងគ្រួសារនឹងសង្គមជាតិ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ បុគ្គលទូទៅមិនបានប្រមាណពីសមត្ថភាពខ្លួនឯងឲ្យបានច្បាស់លាស់តែងតែនាំទុកមកដល់ខ្លួនឯងគ្រួសារនឹងសង្គមជាតិ ។

សេចក្តីអធិប្បាយ

មនុស្សម្នាក់ៗដែលកើតមកហើយរមែងតែងតេមាននូវសមត្ថភាពផ្ទាល់ខ្លយន ហើយនៅពេលរឿងរ៉ាវឬហេតុការណ៍ណាមួយបានកើតឡើងមនុស្សត្រូវចេះប៉ាន់ប្រមាណ រកវីធីមកដោះស្រាយអោយសមនឹងសមត្ថភាព ។ ក៏ប៉ុន្តែប្រសិនបើរឿងរ៉ាវទាំងនោះលើសពីអ្វីដែលពួកគេអាចធ្វើបានវាអាចនឹងនាំឲ្យមានភាពវិនាសអន្តរាយឬទុក្ខទោសមកដល់ខ្លួនឯងគ្រួសារ និងសង្គ​ម ។ អាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយបានលើកឡើងថា « បុគ្គលទូទៅដែលមិនចេះប៉ានប្រមាណពីសមត្ថភាពខ្លួនឯងឲ្យបានច្បាស់លាស់តែងតែនាំមកនូវទុក្ខទោសដល់ខ្លួនឯងគ្រួសារនិងសង្គមជាតិ » ។

តើអត្ថន័យនិងខ្លឹមសាររបស់ទស្សនៈខាងលើនេះមានតម្លៃអប់រំដូចម្តេចខ្លះ ?

ដើម្បីជាស្ពានឈានទៅរកការបកស្រាយសម្រាយនូវន័យសេចក្តីរបស់ប្រធានខាងលើនេះអោយកាន់តែក្បោះក្បាយអស់សេចក្តីនិងច្បាស់លាស់ថែមទៀតនោះយើងត្រូវគប្បីស្វែងយល់ន័យសេចក្តីរបស់ពាក្យគន្លឹះមួយជាមុនសិន ។ ពាក្យថា « សមត្ថភាព »​ នៅទីនេះសំដៅដល់ភាពដែលអាចធ្វើអ្វីបានដោយខ្លួនឯងផ្ទាល់ ។ រីឯពាក្យថា « ទុក្ខទោស » មានន័យថាភាពលំបាកវេទនា ឈឺចាប់ទុក្ខសោកព្រាត់ប្រាសឬជួនកាលឈានដល់ការបាត់បង់ជីវីត ។ ចំណែកឯឃ្លាថា « មិនចេះប៉ាន់ប្រមាណ » នៅទីនេះសំដៅដល់ន័យថា ការមិនចេះគិតគូរពិចារណាឲ្យបានល្អិតល្អន់ឬឲ្យបានច្បាស់លាស់ ។ ដូចនេះប្រធានខាងលើនេះចង់បានសេចក្តីថាបុគ្គលទូទៅដែលមិនចេះប៉ាន់ប្រមាណពីសមត្ថភាពរបស់ខ្លួនឯងអោយបានច្បាស់លាស់តែងតែនាំមកនូវសេចក្តី វិនាសអន្តរាយឬអាចនឹងប៉ះពាល់ដល់អាយុជីវីត ។

ជាសត្យានុម័យឥតប្រកែកបានឡើយនៅលើពិភពលោកយើងនេះមនុស្សគ្រប់ៗរូបដែលកើតមកហើយរមែងតែងគិតចង់សម្រេចបានអ្វីមួយដែលពួកគេប្រាថ្នាចង់បាន ហើយរបស់ទាំងនោះមិនអាចនិងសម្រេចមកដោយងាយស្រួលនោះទេ គឹមនុស្សត្រូវខិតខំប្រឹងប្រែងសង្វាតស្វាធ្យាយអោយអស់ពីសមត្ថភាពនិងធ្វើតាមអ្វីដែលខ្លួនអាចធ្វើទៅបាន ។ មិនតែប៉ុណ្ណោះទៀតសោតមុននឹងធ្វើអ្វីមួយមនុស្សត្រូវគិតគូរអោយបានល្អិតល្អន់ត្រិះរិះពិចារណាថាខ្លួនអាចនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលខ្លួនទៅដោះស្រាយបញ្ហាឬហេតុភេទនោះបានរឺអត់ បន្ថែមពីនេះទៅទៀតនោះនៅពេលណាដែលរឿងរ៉ាវទាំងនោះវាលើសពីអ្វីដែលពួកគេអាចធ្វើបានឬលើសពីកម្រិតជីវភាពសមត្ថភាពរបស់ពួកគេវាអាចនឹងបង្កអោយមានហានិភ័យផ្សេងៗទៅតាមល័ក្ខខណ្ឌនៃបញ្ហាឬក៏អាចបង្កអោយមានទុក្ខទោសដល់អ្នកជុំវិញខ្លួនឯងឬខ្លួនឯងជាពិសេស ។ ជាក់ស្តែងឪពុកម្តាយបច្ចុប្បន្នតែងតែគិតគូរពីការជ្រើសរើសគូស្រកររបស់កូនចៅ ដោយពួកគាត់សម្លឹងរកមើលជនណាដែលពួកគាត់គិតថាសក្តិសមមានជីវភាពល្ងប្រសើរមានការងារប្រាកដជាក់លាក់ ​មានពូជពង្សវង្សត្រកូលហើយល្អទាំងចរិយាសម្បត្តិប់ជាបុរសវិញត្រូវជាមនុស្សដែលមិនពាលាអាសែចេះគិតគូរ និងពិចារណា ។ តែទោះជាយ៉ាងណាក៏ដោយក៏ឪពុកម្តាយភាគច្រើនតែងតែទុកដាក់កូនទៅអោយអ្នកដែលមានជីវភាពល្អប្រសើរជាជាងអ្នកដែលក្រខ្សត់តោកយ៉ាកបើទោះបីជាពួកគេមានលក្ខណៈសម្បត្តិល្អក៏ដោយ ។ តួយ៉ាងនៅពេលដែលបុរសចង់ទៅដណ្តឹងប្រពន្ធគេត្រូវចាំបាច់មើលពីសមត្ថភាពរបស់ខ្លួនជាមុនសិន ថាអាចមើលថែនរណាម្នាក់បានដែររឹយ៉ាងណាព្រោះថាការបង្កើតគ្រួសារមួយត្រូវតែតម្រូវអោយមេគ្រួសារមានទំនួលទទួលខុសត្រូវសឹងស្ទើរលើគ្រប់ផ្នែកទាំងអស់ ។ បើសិនជាបុរសនោះគ្មានសមត្ថភាពគ្រប់គ្រាន់ទេអនាគត់ទៅមុខទៀតគ្រួសារអាចនឹងត្រូវជួបជាមួយវិបត្តិស្ទើរគ្រប់បែបយ៉ាង ឬអាចនឹងត្រូវឈានទៅរកបែកបាក់ផងក៏ថាបាន ។ ដូចនេះហើយអាព្យាបាលនីមួយៗមុននឹងសម្រេចចិត្តលើកូនស្រីអោយទៅនរណាម្នាក់ពួកគាត់បានសម្លឹងមើលលើគ្រប់ជ្រុងទាំងអស់ទាំងកត្តាជីវភាពចំណេះដឹងអត្តចរិករបស់បុគ្គលនិងលើកត្តាជាច្រើនទៀត ។ រីឯអ្នកប្រកបរបររកស៊ីលក់ដូវវិញក៏តម្រូវអោយពួកគេលក់ដូរឬធ្វើអ្វីតាមសមត្ថភាពដែលខ្លួនមានទោះបីជាមុខរបរនោះវាមិនសូវទទួលបានកម្រៃច្រើនក៏ដោយ ។ មិនតែប៉ុណ្ណោះអ្នកខ្លះទៀតនៅពេលដែលឃើញគេរកស៊ីទទួលបានកម្រៃច្រើនក៏ព្យាយាមផ្លាស់ប្តូរមុខរបរទៅរកស៊ីតាមគេដែលវាខុសស្រឡះពីមុខជំនាញរបស់ខ្លួនឬពីសមត្ថភាពនោះវាអាចនឹងបង្កអោយមាបការខាតបង់ថវិការរួមទំាងពេលវេលារហូតដល់ពេលខ្លះត្រូវរក្ស័យធុនដួលរលំថែមទៀតផង ។ យ៉ាងណាមិញចូលយើងបែរភ្នែកក្រឡេ្កមកមើលស្នាដៃអក្សរសិល្ប៍រឿង «​ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ » ដែលជាកម្រងស្នាដៃអមតៈរបស់អ្នកនិពន្ធ សួន សុរិន្ទ មានកាលកំណត់តែងក្នុងឆ្នាំ ១៩៦០ ដល់ ១៩៦១ ។ នៅក្នុងវគ្គដែលតួអង្គសួនសមនិងភរិយាទៅធ្វើការនិងរស់នៅក្នុងរោងចក្រផលិតសាប៊ូក្នុងមុខងារស ជាអ្នកគ្រប់គ្រងមើលការតែសមត្រូវបានសេងហុង បណ្តេញចេញលែងអោយធ្វើការ ព្រះសមមិនបានធ្វើការបញ្ជារបស់គេ ។ លើសពីនេះទៅទៀតសមទៅធ្វើការនៅទីកន្លែងក៏បានឋានៈត្រឹមជាការប៉ូរ៉ាល់ប៉ុន្តែមិនស្ថិតស្ថេរនោះក៏ត្រូវគេបណ្តេញចេញរហូត ។ ទាំងនេះក៏មកពីគាត់ហ៊ានជំទាស់ជាមួយចៅហ្វាយនាយមិនគោរពតាមបញ្ជាគេដោយមិនបានគិតថាខ្លួនជាអ្នកណា មានតួនាទីនិងឋានៈជាអ្វី ? មិនតែប៉ុណ្ណោះទៀត សោតនៅត្រង់វគ្គដែលនាងសយប្រពន្ធរបស់សមត្រូវបានគេចាប់រំលោភគឺវគ្គទី៤ « ក្រោមដំបូលផ្ទះនាយទុន » ដែលពេលនោះសមនិងប្រពន្ធគ្មានទីលំនៅ ទើបនាងសយសម្រេចចិត្តទៅធ្វើការនៅឯផ្ទះរបស់នាយទុនម្នាក់ក្រោយការណែនាំរបស់ស្រ្តីចំណាស់មួយ ។ ដោយនៅយប់មូយថៅកែនោះតប់តណ្ហាមិនបាន​ក៏ចូលទៅចាប់នាងសយរំលោភដល់បានសម្រេចរីឯនាងសយដោយសារតែការឈឺចិត្តពេកក៏សម្រេចចិត្តត្រលប់មករកប្តីវិញ ហើយមិនតែប៉ុណ្ណោះក្រោយពេលដែលសមដឹងរឿង គេក៏មានគោលបំណងចង់ទៅសម្លាប់ថៅកែនោះចោល តាមកំហឹងគំគួន ។ លុះពេលយប់សមលបលួចចូលទៅក្នុងបន្ទុបរស់ថៅកែន៉ប៉ុនប៉ងសម្លាប់តែពុំបានសម្រេចនោះឡើយវាប្រៀបបាននឹងយកពងមាន់ទៅជល់នឹងដុំថ្មអញ្ចឹងដែរ ។ ការប៉ុនប៉ង់សម្លាប់មិនបានសម្រេចហើយសមត្រូវជាប់ឃុំឃាំងថែមទៀតផងនេះគឹមកពីការគ្មាគំនិតគិតគូរអោយដិតដល់ ធ្វើអ្វីតាមតែចិត្តក្តៅ ។ចំណែកឯរឿង« ភូមិតិរច្ឆាន​ » ជាស្នាដៃនិពន្ធរបស់ឌឹក គាម និងឌឿក អំ ក្នុងឆ្នាំ ១៩៦៤ ដល់ ១៩៦៥ បានធ្វើការឆ្លុះបញ្ចាំងពីចលនាតស៊ូរបស់ប្រជាជនក្នុងភូមិក្រាំងលាវ ក្រោមការដឹកនាំរបស់ក្រុមសកម្មជនជួននិងនៅក្នុងការសម្លាប់បាដេស បារាំង បានសម្រេចក៏ដោយក៏ប្រជាជនមិនបានសុខឡើយពួកគេត្រូវទៅរត់គេចពីតការតាមចាប់របស់ពួកគ្នាខ្នងបារាំងដោយមនុស្សដែលចូលដៃជាមួយក្រុមអ្នកក្លាហានភាគច្រើនក៏ត្រូវចាប់ឃាត់ខ្លួនបានដែរ ។ ចំណែកកង់ឈ្មោះរបស់ភូមិក្រាំងលាវក៏បានប្តូរមកជាភូមិតិរច្ឆានតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ ។ ចំណែកឯរឿង « តេជោយ៉ត » ដែលជាទឹកដៃនិពន្ធរបស់លោកទី ជីហួត មានកាលកំណត់តែងក្នុងឆ្នាំ ១៩៨៣ ជាពិសេសបានធ្វើការឆ្លុះបញ្ចាំងពីសកម្មភាពរបស់តួអង្គក្បត់ជាតិមួយចំនួនដូចជាស្តេចសម្រែ អ្នកម្នាងនូ និងប្អូនប្រុសគឹម៉ឺនចៃចុងរ៉ាក់ដែលពួកគេទាំងអស់គ្នា សុទ្ធតែមានគោលបំណងចង់ដណ្តើមរាជ្យសម្បត្តិពីព្រះរាជាដោយមិនគិតពីសមត្ថភាពរហូតដល់ធ្វើអោយទទួលទោសបាត់បង់ជីវីត ។ តួយ៉ាងដូចជាតួអង្កស្តេចសម្រែមានចិត្តគំនិតចង់បោរនាំគ្នាចង់ដណ្តើមរាជ្យហើយតែងតាំងខ្លួនជាព្រះរាជាអោយគេគោរព ។ ក៏ប៉ុន្តែដោយសារមានអ្នកក្លាហាននាមជាតេជោគឺតេជោមាសនិងតេជោយ៉ត ព្រមទាំងជំទាវស្រែនបានប្រើល្បិតកលក្នុងការកំចាត់ស្តេចសម្រែនោះ ។ មិនតែប៉ុណ្ណោះអ្នកម្នាងនូនិងប្អូនប្រុសគឺជាអ្នកដែលគីតចង់ដណ្តើមរាជ្យរបស់ព្រះជ័យចេស្តាក៏ត្រូវបានតេជោទាំងពីងកំចាត់បានដោយប្រើវិធីនិយាយថាបើជនណានៅបន្ទាយមិនអូសឬស្សីបញ្ច្រាស់ចុងចាត់ទុកជាជនក្បត់ជាតិ ។ ហើយពេលនោះម៉ឺនចៃចុងរ៉ាក់ក៏បានល្មើសនិងបញ្ជាដោយសារតែមានបងស្រីជាអ្នកម្នាង ប៉ុន្តែបើទោះជាបែបនេះក៏ដោយក៏អ្នកទាំងត្រូវទទួលទោសប្រហារជិវីតព្រោះរកឃើញថាអ្នកម្នាងនូបានប្រព្រឹត្តនូវអំពើពុករលួយផ្សេងៗ ។ ទាំងនេះសុទ្ធតែបង្ហាញអោយឃើញពីគំនិតក្បត់របស់តួអង្គមួយចំនួនដោយឥតបានប្រមាណខ្លួនសោះឡើយ ។

សរុបសេចក្តីមកការប្រព្រឹត្តនូវអ្វីក៏ដោយមិនជារឿងតូចឬរឿងធំនោះទេក៏តម្រូវងោយមនុស្សរាល់គ្នាចេះគិតត្រិះរិះពិចារណាអោយបានល្អិតល្អន់ពីសមត្ថភាពឬលទ្ធភាពដែលខ្លួនអាចធ្វើទៅបានព្រោះការមិនចេះប៉ាន់ប្រមាណនេះហើយ តែងនាំមកនូវភាពវិនាសអន្តរាយយ៉ាងពិតប្រាកដមែន ។

ឆ្លងតាមរយៈការបកស្រាយបញ្ជាក់និងលើកឧទារហ៍ខាងលើរួចមកយើងអាចវាយតម្លៃជាចុងក្រោយបានថាប្រធានខាងលើនេះពិតជាបានធ្វើការក្រើនរំលឹកដល់ស្មារតីរបស់មនុស្សគ្រប់វ័យទាំងអស់អោយចេះគិតពិចារណាមុននឹងសម្រេចចិត្តធ្វើនូវរឿងអ្វីមួយដើម្បីកុំអោយមានការស្តាយក្រោយព្រោះតែមិនចេះប្រមាណពីសមត្ថភាពរបស់ខ្លន ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរនិងជាយុវជន យុវនារីដែលប្រកបដោយចំណេះដឹងជ្រៅជ្រះគួរខិតខំសិក្សា រៀនសូត្រដើម្បីអោយមានចំណេះដឹងនិងមានសមត្ថភាពមូយប្រាកដជាក់លាក់ ទុកសម្រាប់អភិវឌ្ឍន៍ខ្លួនឯងគ្រួសារព្រមទាំងសង្គមអោយរស់នៅប្រកបដោយភាពសុខសាន្ត និងការរីកចម្រើន ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1