មាតិកា

1
តើដំណឹកនាំជាអ្វី?
2
ដូចម្ដេចដែលហៅថារុក្ខជាតិគ្មានសរសៃនាំ ? តើវាដឹកនាំអាហារដូចម្តេច?
3
ចូររកឈ្មោះរុក្ខជាតិគ្មានសរសៃនាំអោយបានចំនួនបី។
4
តើរុក្ខជាតិមានសរសៃនាំដឹកនាំអាហារដូចម្តេច?
5
តើប្រព័ន្ធដំណឹកនាំរុក្ខជាតិមានសរសៃនាំចែកចេញជាប៉ុន្មាន?អ្វីខ្លះ?
6
តើបំពង់ស៊ីឡែងនិងផ្លូអែមស្ថិតនៅកន្លែងណានៃរុក្ខជាតិ?
7
តើស៊ីឡែមនិងផ្លូអែមមាននាទីដូចម្តេច?
8
ចូរពណ៌នាសង្ខេបពីសម្រូបទឹក អំបិលខនិចនិងស្ករចំពោះរុក្ខជាតិមានសរសៃនាំ?
9
ដូចម្តេចហៅថារំភាយចំហាយទឹក?
10
តើស្តូម៉ាតជាអ្វី?
11
តើបាតុភូតរំភាយចំហាយទឹកមានសារប្រយោជ៍អ្វីចំពោះរុក្ខជាតិ?
12
ចូរនិយាយពីដំណឹកនាំអាហាររបស់រុក្ខជាតិ។
13
ហេតុអ្វីបានជាគេចូលចិត្តដាំដើមឈើនៅទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់?

សំណួរ ចម្លើយ

តើដំណឹកនាំជាអ្វី?

ដំណឹកនាំ ជាដំណើរមួយដែលកើតឡើងដោយបំលាស់ទីនៃសារធាតុជាច្រើនចូលទៅក្នុង ឬចេញក្រៅកោសិកា ឬចែកចាយក្នុងកោសិកា។