ហេតុអ្វីបានជាមានការបោះបាយបិណ្ឌនៅមុនថ្ងៃរះ ? តើអ្នកយល់យ៉ាងណា ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គេយកបាយទៅបោះឲ្យនៅពេលមុនថ្ងៃរះ ។ បើបោះនៅពេលថ្ងៃរះ ពួកប្រេតមិនអាចទទួលយកបានទេ ពីព្រោះប្រេតបានរលាយខ្លួនបាត់ទៅហើយ ។
បើយកបាយជើងបិណ្ឌទៅបោះនៅមុនថ្ងៃរះ ដែលបានន័យថាបាយជើងបិណ្ឌ និងបោះបាយបិណ្ឌជាពិធីតែមួយ ។ តែគ្មានអ្នកណាម្នាក់ ឬឯកសារណាមួយបាននិយាយគេយកបាយជើងបិណ្ឌទៅបោះ ៖
- នៅពេលម៉ោងប៉ុន្មាន ?
- យកទៅបោះក្នុងមួយថ្ងៃម្តងឬ ?
- ឬដល់ ១៥ថ្ងៃ ក៏ទើបយកទៅបោះតែម្តង ?
ខ្ញុំយល់ថាទំនៀមនៃការបោះនេះ គឺធ្វើទំនៀមទម្លាប់តៗគ្នាមក ដោយមិនឃើញមានគម្ពីរឯកសារណាបញ្ជាក់ពីការបោះបាយបិណ្ឌនោះទេ ។ គ្រាន់តែការយល់ឃើញរបស់មនុស្សគិតថាប្រេតមិនអាចត្រូវពន្លឹថ្ងៃបានទេ ។
ម្យ៉ាងទៀត នៅពេលព្រះសង្ឃសូត្រ «បរាភវសូត្រ » ចប់ទើបអាចនាំគ្នាយកបាយជើងបិណ្ឌចែកគ្នា យកទៅបោះជុំវិញព្រះវិហារ ស្រែចម្ការរបស់ខ្លួនមុនពេលថ្ងៃរះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ