Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានពំនោលមួយបានពោលថា “ស្រ្ដីជាមាតាពិភពលោក” ។ ចូរពន្យល់ ។

មានពំនោលមួយបានពោលថា “ស្រ្ដីជាមាតាពិភពលោក” ។ ចូរពន្យល់ ។

សេ​ចក្ដីអធិប្បាយ

នៅលើពិភពលោកនេះត្រូវតែមានភេទប្រុសនឹងស្រីទោះបីជាមនុស្សឬក៏សត្វ។ ធម្មជាតិបាន បង្កើ​តឲ្យមនុស្សស្រីនឹង ប្រុសឲ្យមានអត្តចរិករុបរាង កម្លាំងឲ្យបានខុសគ្នា។ មនុស្សីនឹងមនុស្ស ប្រុសមានសិទ្ធិអភិវឌ្ឍនៅក្នុងសង្គម ​គ្រួសារ ប្រទេសជាតិដែល។ បើសិនសង្គម​គ្រួសារមនុស្សប្រុស ខ្លាំង ក៏ត្រូវការស្ត្រីដើម្បីលើកទឹកចិត្ត។ ជាមួយគ្នានេះដែលទើបមានពំនោលមួយពោលថា “ស្ដ្រីជាមាតាពីភពលោក”។

តើពំនោលនេះមានអត្ដន័យយ៉ាងដូចម្ដេច?

ដើម្បីជាស្ពានទៅកាន់ការយល់ដឹងអំពីប្រធានយើងត្រូវមានការយល់ដឹងអំពីពាក្យខ្លះៗដូចជា ស្រ្ដី មាតា ពិភព​លោក។ នៅពេលដែលយើងឭគេនិយាយអំពីពាក្យស្រ្ដី យោងទៅតាមវចនានុក្រមរបស់ សម្ដេចសង្ឃរាជ ជួន ណាត នៅទំព័រ១៤៤០ ស្រ្ដី​ គឺមានន័យថា​ ជាគូគ្នាជាមួយបុរស មានពាក្យមួយទៀតគឺ មាតា នៅក្នុងវចនានុក្រមរបស់ សម្ដេចសង្ឃរាជ ជួន ណាត នៅទំព័រ​៨៧៨ មាតាមានន័យថា ជាម្ដាយ​ឬក៏ម៉ែនៅពាក្យមួយទៀតពិភពលោក​ នៅក្នុងពិភពលោកមានពាក្យពី ពិភព និង លោក។​ ពាក្យពិភពនៅក្នុង វចនានុក្រមរបស់ សម្ដេច ជួន ណាត ​នៅទំព័រ៧៥៦ ពាក្យពិភពលោកមានន័យថា ជាទីតាំងដែនដីដែលឲ្យមនុស្ស សត្វ រុក្ខជាតិរស់នៅ។

ដូច្នេះពំនោលខាងលើបានពោលថា “ស្រ្ដីជាមាតាពិភពលោក” បានន័យថាស្រ្ដីមាននាទី
យ៉ាងពិសេសទៅលើគ្រប់វិស័យទាំងអស់ក្នុងសង្គមនិងធ្វើឲ្យសង្គមជាតិទទួលនូវភាពរីកចម្រើន ។ ក្រលេកទៅមើលលើពិភពលោកបច្នុប្បន្ន​នេះស្រ្ដីត្រូវបានគេលើកឲ្យមានតម្លៃខ្លាំងជាទីបំផុតរហូតដល់បង្កើតទិវាមួយ សម្រាប់រំលឹកខួបដើម្បីលើទឹកចិត្តរបស់ស្ដ្រី ទិវានោះឲ្យនាមថា​ “ទិវាសិទ្ធិនារីអន្ដរជាតិ”​ ដោយកាប្រារព្ធនៅថ្ងៃទីប្រាំបី​​ ខែមីនា ជារៀងរាល់ឆ្នាំ។ ខ្ងុំសូមនិយាយអំពីគ្រួសារ ​ជាមុនគឺស្រ្ដី​មាន តួនាទីជាអ្នក​គ្រប់គ្រងថែរក្សាលើចំណូលចំណាយ ការស្លៀកពាក់ ការទិញសម្ភារៈ និងការហូបចុក។ គ្រួសាររុងរឿងដោយសារភរិយា ស្របនឹងសុភា​សិតបុរាណ មួយឃ្លាលើកឡើងថា “ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក្ខ ផ្ទះធំស្រណុកត្បិតភរិយាចេះរៀបចំទុកដាក់”។ ដើម្បីភស្ដុតាង យើងក្រលេកទៅមើលអក្សរសិល្ប៏ខ្មែរ​ រឿងមាយើង​ ដែលដំណើររឿងឆ្លុះបញ្ចាំងពី​គុណសម្បត្ដិរបស់ ស្ដ្រីគ្រប់លក្ខណ៍ជាភរិយាក្រោយរបស់មាណព។ ស្រ្ដីគ្រប់លក្ខណ៍បានយោងតោងឲ្យចៅមាណពឲ្យមានជីវភាពធូធារនិងមានកេរ្ដិ៍ឈ្មោះល្បីសុះសាយ រហូតបានជាមនុស្សចំនិតរបស់ស្ដេច។ នៅក្នុងរឿងដដែលងាក​ទៅមើលស្ដ្រីខាតលក្ខណ៍ដែលជាភរិយា ដើមរបស់ចៅមាណពជា ស្ដ្រីខ្ជះខ្ជាយគ្មានចេះសន្សំសំចៃនៅទីបំផុតសម្បត្តិរបស់នាយសំពៅត្រូវរលាយត្រឹមតែមួយប្រព្រិច​ភ្នែក។

យើងទៅមើលរឿងធនញ្ជ័នដែលបានបង្ហាញអំពីចំណុចល្អរបស់ស្រ្ដី។ សំដៅទៅមើលនាងសួស្ដីត្រូវជាភរិយាធនញ្ជ័ន ដែលនាងបានធ្វើអំពើល្អជាច្រើនដូចជា នាងបានចែកសម្បត្តីរបស់ខ្លួន ទៅអ្នកក្រីក្រនិងជួយមើលការខុសត្រូវទៅលើប្ដី។ មានអំណះអំណាងបានលើកឡើងដោយ​មានរឿងភូមិតិរិច្ឆានដោយមាននាងនីនិងនាង ប៊ីដែលមានភាពក្លាហានដើម្បីទាមទា​យក​ សិទ្ធិសេរីភាពឲ្យអ្នកភូមិក្រាំងលីវនិងជួយរំដោះប្ដីរបស់ប្ដីរបស់ខ្លួននិងបំផុសបំផុលឲ្យអ្នកភូមិក្រាំងលីវឲ្យកក្លាហានវាយយកទីលំនៅរបស់ខ្លួនបវិញពីបារាំង។ នាងនីនិងនាងប៊ីបាខ្លាចទៅជាវីរៈនារីនៅក្នុងចិត្តរបស់អ្នកខេត្តកំពង់ឆ្នាំងនិង សូម្បីតែទូទាំងប្រទេស ។​ជាងនេះទៅទៀតបើគេនិយាយអំពីវិស័យសេច្ចកិច្ចជាតិគេក៏បានឃើងថាស្ដ្រីបានចូលរួមសកម្មភាពនេះជាខ្លាំងហើយក៏ដៃគូរបស់បុរសដែលព្រមជាងនេះស្ដ្រីមិនចាញ់បុរសដោយការងារខ្លះដែលនារីអាចធ្វើបានដូចជា ការដកស្ទូង ជានិយោ​ជក ប្រធានអង្គការ​ សាស្ដ្រាចារ្យ វេជ្ជបណ្ឌិត។ ស្រ្ដីក៏មានចំណែកមួយដែល ធ្វើឲ្យសេច្ចកិច្ចជាតិបានរីកចម្រើន។

សរុបសេចក្ដីមក តាមការរៀបរាប់ខាងលើបានឲ្យឃើញថា នារីបានដើរតួនាទីដ៏ល្អមួយនៅ ក្នុងសង្គមដូចសុភាសិតខ្មែរដែលបានលើកឡើងថា “សំណាបយោងដី ស្រីយោងបុរស” ជាដើម។ទៅតាមទស្សនៈរបស់ខាងលើពិតជាមានខ្លឹមសារឲ្យយើងចេះលើកដំកើនស្ដ្រីនិងឲ្យសិទ្ធិស្ដ្រីឲ្យបានច្រើនបំផុតដែលអាចធ្វើបានបើសិនជាសង្គមមួយដែលមិនមានស្រ្ដីសង្គមនោះមិនមានភាពរីកចម្រីនច្រើននោះទេ។ ដូច្នេះស្រ្ដីត្រូវប្រកាន់នូវប្រពៃណីខ្មែរដែលសមទៅពាក្យថា​“ស្រ្ដីជាមាតាពិភពលោក”។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 3
មេរៀន: 1