តើសិល្បៈគឺជាអ្វី? តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណា?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ក. សិល្បៈគឺជាជំនាញ ឬជាចំណេះដឹងហត្ថកម្មគ្រប់យ៉ាងដូចជាឆ្លាក់ គូរ សូនរូប ការរចនា ការ តុបតែង ចម្រៀង តន្ត្រី ឬរបាំជាដើម៕
ខ. តម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់៖
- សោភណភាព
ពោលគឺសម្តៅទៅលើទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលនៃទេពកោសល្យរបស់សិល្បករ អ្នកនិពន្ធ កវី បណ្ឌិត។
- ខ្លឹមសារ
គឺបង្ហាញអំពីបញ្ហាអត្ថន័យ សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិដែលមានលក្ខណៈប្រកបដោយអត្តសញ្ញាណភាពជាតិ។
- ការបង្ហាញ
មានន័យថាបង្ហាញអំពីអត្តសញ្ញាណជាតិមួយពិតប្រាកដ ដែលរក្សាបានតាំងពីយូរយារណាស់មកហើយ។
- ចំណង់ចំណូលចិត្ត
គឺការគោរពបូជារបស់មហាជនទាំងអស់៕
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ