តើយើងមានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយសំណល់រឹង?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វិធានការ ដើម្បីកាត់បន្ថយសំណល់រឹងមានដូចជា៖
- ចៀសវាងប្រើប្រាស់ផលិតផលដែលផលិតសំរាមច្រើនដូចជា ក្រដាស កែវជ័រ ចានជ័រ ពិសេសថង់ប្លាស្ទិច។
- បន្ថយបរិមាណសំណល់រឹងនៅគេហដ្ឋានតាមរយៈការប្រើប្រាស់ផលិតផលដែលបន្ថយសំណល់។
- សំណល់លំនៅដ្ឋានភាគច្រើនអាចកែច្នៃជាថ្មីបាន។
- ការប្រើប្រាស់ឡើងវិញ គឺប្រើប្រាស់របស់ក្នុងគោលដៅផ្សេងពីគោលដៅដើម។ ការប្រើប្រាស់ឡើងវិញអាចចៀសវាងការបញ្ចេញសំណល់ចោលទាំងស្រុង។
- ការធ្វើជីកំប៉ុស្តពីសំណល់សរីរាង្គដូចជា សំណល់បន្លែ ផ្លែឈើ សំបកដូង សម្បកពងមាន់ជាដើម។ កំប៉ុស្តកម្មអាចកាត់បន្ថយសំណល់រឹងសរីរាង្គដែលត្រូវចាក់ចោល។ ជីកំប៉ុស្តដែលផលិតបានអាចយកទៅប្រើក្នុងការដាំដំណាំ។
- កុំចោល ឬដុតសំណល់រឹងតាមផ្លូវក្បែរផ្ទះ។ ទុកសំណល់នៅចំនុចប្រមូលផ្តុំក្នុងរយៈពេលខ្លីមុនការប្រមូល។ការធ្វើបែបនេះអាចឲ្យសំរាមនៅក្នុងគំនរមិនស្ថិតនៅរាយប៉ាយលើផ្លូវ បើទុកសំរាមចោលនៅគំនរយូរអាចទាក់ទាញសត្វកណ្តុរ និងសត្វចង្រៃដទៃទៀត។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ