Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើបុព្វហេតុអ្វីខ្លះ ដែលធ្វើឱ្យមនុស្សធ្លាក់ទឹកចិត្ត? តើមនុស្សដែលកើតមានជំងឺធ្លាក់ទឹកចិត្តមានអាការះដួចម្តេចខ្លះ?

បុព្វហេតុដែលធ្វើឲមនុស្សធ្លាក់ទឹកចិត្ត ដោយសារ ៖

 ក. កត្តាផ្ទាល់ខ្លួន

  • បាត់បង់មនុស្សដែលជាទីស្រឡាញ់
  • បាត់បង់់ប្រាក់កាស ទ្រព្យសម្ភារៈ ផ្ទះសំបែង ដីធី…
  • បាត់បង់ការងារធ្វើ ឫរកការងារមិនបានធ្វើ
  • បាត់បង់កិតិ្តយស កេរ្ត៍ឈ្មោះ ទទួលរងភាពអាម៉ាស
  • បាត់បង់ឱកាសក្នុងការប្រឡង ឫប្រឡងធ្លាក់ ឫរៀនចាញ់មិត្តភក្តិ…
  • បាត់បង់ការស្រឡាញ់ពីគ្រួសារ បងប្អូន មិត្តភក្តិ
  • កើតមានជម្ងឺរាំរៃព្យាបាលមិនជាស្រឡះ
  • ទទួលរងភាពចាញ់បោកគេជាដើម ។

ខ. កត្តាគ្រួសារ

  • គ្រួសារបែកបាក់គ្នា លែងលះ ជម្លោះ ហិង្សាដាក់គ្នា ធ្វើឲកូនគ្មានក្តីសង្ឃម បាត់ភាពកក់ក្តៅពីឪពុកម្តាយ
  • គ្រួសារក្រីក្រពេក គ្មានថវិកាសម្រាប់ទ្រទ្រង់ជីវភាព ឫរៀនសូត្រ ។

គ. កត្តាសង្គម​

  • រងអំពើអយុត្តិធម៍ផ្សេងៗ
  • រងអំពើទារុណកម្ម
  • រងអំពើរំលោភបំពានលើរាងកាយ ចិត្ត លើសិទ្ធិសេរីភាព
  • ការរឹបអូសយកដីធ្លីដោយអមនុស្សធម៍
  • បញ្ហានិកសកម្មភាព គ្រោះបាត់អាជីព អតិផរណានៅក្នុងសង្គម
  • សង្គាមស៊ីវិលរវាងជាតិសាសន៍ឯង ឫជាមួយជាតិដ៏ទៃ
  • ឃើញតែភាពបក្សពួកនិយម
  • ឃើញតែភាពពុករលួយ ។

ឃ. កត្តាវប្បធម៍

  • បញ្ហាសាលារៀននៅឆ្ងាយពីផ្ទះពេក គ្មានមធ្យោបាយ ឫ មានសាលារៀនហើយតែគ្មានគ្រូល្អសាលារៀនមានតែមិនគ្រប់ ​  ​​    កម្រិតថ្នាក់ ឫខ្វះសម្ភារះសិក្សារជាដើម​​​​
  • ភាពរងចាំតាមព្រេងវាសនា ឫព្រហ្មលិខិត ឫវាសនាអាក្រក់កើតមានចំពោះខ្លួន ឫកម្មផល ឫទំនាយត្រូវអំពើគេ ។
  • ការបំបាត់វាសនា បំបិតសិទ្ធិសេរីភាពក្នុងរឿងវាសនា
  • តំបន់គ្មានទីវត្តអារាម ឫវិហារសាសនា ឫវត្ត វិហារនៅឆ្ងាយពេក ។

ង. កត្តាធម្មជាតិ ​

  • គ្រោះធម្មជាតិ ទឹកជំនន់ រញ្ជួយដី ខ្យល់ព្យុះ បន្ទុះភ្នំភ្លើង​
  • ដល់រដូវវស្សាតែគ្មានភ្លៀង បែរចជារាំងស្ងួតក្តៅហែង…។
  • អាការៈនៃការធ្លាក់ចិត្ត យើងអាចសម្គាល់អ្នកដែលធ្លាក់ទឹកចិត្ត ឫ អ្នកមានជម្ងឺធ្លាក់ទឹកចិត្ត តាមរយៈអាការៈមួយ ចំនួនដូចខាងក្រោម ៖
  • មានអារម្មណ៍ស្រុតចុះជាមួយភាពក្រៀមក្រំ សោកសៅ និង​​ បង្ហាញពីភាពអសើសង្ឃឹមដោយគិតថាជិវិតគ្មានន័យ
  • ពុំចាប់អារម្មណ៍ ឫ ពុំសប្បាយរីករាយនិងអ្វីៗដែលខ្លួនធ្លាប់ចូលចិត្ត
  • ពុំសូវចងចាំបានល្អ ភ្លេចភ្លាំងច្រើន
  • ចូលចិត្តនៅឯកោ​ ជូនកាលពុំសូវចាប់អារម្មណ៍ក្នុងការ ថែទាំខ្លួនប្រាណ
  • ទទួលទានដំណេកមិនសូវលក់ គ្មានកម្លាំងគំហែងបរិភោគអាហារមិនសូវបាន
  • មានអត្តចរិត្តចរិតឆេវឆាវ
  • ​​​គិតថាជិវិតរបស់ខ្លួនគ្មានន័យអស់សង្ឃឹមក្នុងជិវិត ឫប៉ុនប៉ងធ្វើអត្តឃាត ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1