តើបញ្ញាមនុស្ស និងបញ្ញាសត្វខុសគ្នាដូចម្តេចខ្លះ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បញ្ញាមនុស្ស និងបញ្ញាសត្វខុសប្លែកគ្នាស្រឡះដូចតទៅ៖
បញ្ញារបស់សត្វគ្រាន់តែជាសម្បទាសម្រាប់រកទំនាក់ទំនងរវាងវត្ថុ និងវត្ថុក្នុងលំហ ។ បញ្ញនេះមិនអាចគ្រប់គ្រងពេលបានទេ ព្រោះថាអតីតកាលឬអំអនាគតកាល គ្មានជារូបរាងទេ កាលទាំងពីរនេះអាចមានតែនៅក្នុងគំនិតនៅក្នុងចិត្តរបស់មនុស្សតែប៉ុណ្ណោះ ។ បញ្ញារបស់មិនអាចឲ្យវាដកឃ្លាចេញពីពេលបានឡើយ ។
ផ្ទុយពីបញ្ញាសត្វ បញ្ញាមនុស្សអាចគ្រប់គ្រងពេលបាន ។ មនុស្សអាចរំលឹកពីអតីតកាលដែលកន្លងទៅហើយ និងពីអនាគតកាលដែលនឹងអាចកើតមាន ។ មនុស្សអាចមានអនុស្សាវរីយ៍ បំណង សង្គម និងប្រវត្តិសាស្រ្ត ។ បញ្ញាមនុស្សអាចផ្តាច់ចេញពីតថរូបីដែលជាបច្ចុប្បន្ន អាចគិតពីវត្ថុផ្សេងៗដែលមិននៅចំពោះមុខ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ