Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើបញ្ញាទ្រឹស្តី និងបញ្ញាប្រតិបត្តិ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?

បញ្ញាទ្រឹស្តី និងបញ្ញាប្រត្តិបត្តិ មានលក្ខណៈខុសគ្នាគឺៈ

  • បញ្ញាប្រត្តិបត្តិ ជាបញ្ញាកម្រឹតទាប កើតមានឡើងចំពោះសត្វស្វា និងក្មេងក្រោមអាយុ ២ឆ្នាំ ។ បញ្ញា ប្រភេទនេះមានលក្ខណៈប្រត្តិបត្តិសុទ្ធសាធ ហើយផ្សារភ្ជាប់និងអ្វីដែលជារូបីជានិច្ច បញ្ញាប្រត្តិបត្តិមិនចាំបាច់ប្រើការគិត មិនចាំបាច់មានភាសារជំនួយ ស្ថិតក្នុងរង្វង់បច្ចុប្បន្នកាល ដោះស្រាយបានតែអ្វីដែលនៅចំពោះមុខ គ្មានការបង្កើតថ្មី ជាបញ្ញាដែលមានព្រំដែន មិនរីកចម្រើន ។
  • បញ្ញាទ្រឹស្តី ជាបញ្ញាដែលចេញពីគំនិតអរូបី ដោយប្រើប្រាស់ភាសាជាជំនួយ ។ បញ្ញា ប្រភេទនេះជាសកម្មភាពនៃការយល់ដឹងនិងការពន្យល់បាននូវហេតុការទាំងឡាយ ដែលជាទូទៅកើតមានចំពោះមនុស្សចាប់ពីក្មេងចេះនិយាយបង្គួឡើងទៅ ។ បញ្ញាទ្រឹស្តី ជាបញ្ញាកម្រឹតខ្ពស់ មានការគិត ដោះស្រាយបញ្ហាក្នុងចំហដែលគ្មានរូបពិតមានរបកគំហើញនិងការបង្កើតថ្មី ជាបញ្ញាដែលគ្មានព្រំដែន រីចម្រើនទៅតាមដំណាក់កាលនីមួយៗ គឺវិចារណញាណ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1