Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើកុំព្យូទ័រមានប៉ុន្មានប្រភេទ ?

កុំព្យូទ័រមានច្រើនប្រភេទដូចជាៈ

  • Desktop ឬ PC៖ គឺជាប្រភេទកុំព្យូទ័រលើតុ ដែលគេប្រើច្រើនជាងគេបំផុត ។ កុំព្យូរទ័រប្រភេទនេះអ្នកអាចយកទៅប្រើតាមផ្ទះ សម្រាប់ធ្វើកិច្ចការអ្វីមួយឬប្រើដើម្បីការងារជំនួយក៏បាន
  • Workstations ៖ វាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងកុំព្យូទ័រលើតុដែរ ដែលខុសគ្នាត្រង់វាមានលក្ខណៈប្រសើរត្រង់បច្ចេកទេស និងសមត្ថភាពខ្ពស់ជាង បើប្រៀបធៀបនិងកុំព្យូទ័រលើតុក្នុងការដំណើរការការងារដូចជា ការកែសម្រួលវីដេអូ ការប្រើក្រាហ្វិកខ្ពស់ជាដើម
  • Laptops ឬ Notebooks៖ ជាកុំព្យូរទ័រចល័ត ឬកុំព្យូទ័រយូរដៃដែលស្រាល ហើយមានថ្មប្រើបានរយៈពេលវែងនិងអាចប្រើជាកុំព្យូទ័រលើតុ ព្រោះថាសមត្ថភាពរបស់ពួកវាប្រហាក់ប្រហែលនិងកុំព្យូទ័រលើតុដែរ
  • servers៖ ជាកុំព្យូទ័រមេមួយដែលបានអភិវឌ្ឍទៅជាកុំព្យូរទ័រកណ្តាល ហើយសម្របសម្រូលភារកិច្ចដដែលៗដើម្បីកាត់បន្ថយតម្រូវការជាច្រើននៅលើកុំព្យូទ័រ របស់អ្នក ។ តាមធម្មតាម៉ាស៊ីន Server ត្រូវបានភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នកប្រើតាមរយៈ LAN ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1