Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើការលើករាសីគឺជាអ្វី ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

តើការលើករាសីគឺជាអ្វី ?

ការលើករាសីគឺជាការប្រសិទ្ធតាមក្បួនតម្រា សូត្រលើករាសីដែលអាប់ឱនឲ្យរុងរឿងឡើង ។ ការធ្វើដូច្នេះថាសម្រេចផល ១០០% ទាន់ចិត្តក៏ហ៊ានថា​ឬ ថាមិនប្រយោជន៍អ្វីសោះក៏មិនហ៊ានថាព្រោះអ្វីនោះអាស្រ័យទឹកចិត្តរបស់សាមីខ្លួន ។

ហេតុដែលយើងលើកយកពិធីនេះ មកដាក់ក្នុងសៀវភៅលំអានខ្មែរពីបុរាណជាទម្លាប់ធ្លាប់មានតៗមកហើយ ។

ឯរបៀបដែលធ្វើនោះ មានវិធីផ្សេងៗគ្នាតាមគតិរបស់អាចារ្យឬសាមីដើមការដែលមានបំណងធ្វើ ។ តែទោះយ៉ាងណា ក៏មិនប្លែកគ្នា​ណាស់ណាទេ ។

តើមានគ្រឿងរណ្តាប់អ្វីខ្លះ ក្នុងការរៀបចំពីធីនេះ ?

សម្តែងជាតួយ៉ាងអំពីគ្រឿងរណ្តាប់រៀបចំពិធីគឺមាន៖

  • ធ្វើបាយសីធំមួយ កំពស់ជំហរអ្នកសាមីខ្លួន
  • បាយសីប៉ាក់ ឆាម១គូ ស្លាធ័រ១គូ ទឹកអប់១គូ  ទៀន៥ ធូប ៥ ផ្កា៥ លាជ៥ ថ្វាយជាពុទ្ធបូជា ។
  • រៀបគ្រឿងសំណែនមាន ពែរាយ៥រួច កន្ទោង៥ ដាក់បាយក្រហម បាយសនំ ចំណីតាមទំនៀម ឆ័ត្ររួត៥ ធ្វើរូបស្នងខ្លួនដាក់ក្នុងពែនោះ ។
  • រៀបស្លា ធ័រ៨ ទឹកអប់៨ ដាក់អមអ្នកសាមីខ្លួនម្ខាង៤ៗ ។ រួចមករៀបចំពិធីសែនព្រេននិយាយឧបកិច្ច បន្ទាប់មកនិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្តលើករាសី ទៅតាមទំនៀមដែលធ្លាប់សូត្រកន្លងមក ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 2