Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានអ្វីខ្លះ ?

ការប្រើប្រាស់ភ្លើងក្នុងការបើកយានមានដូចជាៈ

  • ភ្លើងហ្វាៈ នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមនុស្សបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ។ មហាបើកភ្លើងហ្វានៅក្នុងក្រុងឬទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត
  • ភ្លើងកូតៈ ត្រូវប្រើភ្លើងកូតនៅពេលយប់ នៅក្នុងទីប្រជុំជននិងក្រៅទីប្រជុំជនដែលមានភ្លើងបំភ្លឺតាមផ្លូវ ឬនៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមផ្លុវ ។ ភ្លើងកូតក៏អាចប្រើនៅពេលថ្ងៃបានផងដែរ នៅពេលមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំងឬចុះអ័ព្ទឬឆ្លងកាត់ផ្លូវរូង ។ ភ្លើងកូតអាចប្រើឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺក្លឺបភ្លែតៗជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់
  • ភ្លើងទីតាំងៈ ប្រើប្រាស់នៅពេលយប់ក្នុងទីប្រជុំជន សម្រាប់ប្រាប់វត្តមានយាន និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ
  • ភ្លើងផ្សេងៗ ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន  ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1