Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដើម្បីសម្រេចគោលបំណងនៃអភិបាលកិច្ចល្អ គឺទាមទារឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស តើចំណុចសំខាន់ៗនៃការអភិវឌ្ឍន៍ធនធានមនុស្សមានអ្វីខ្លះ ?

ចំណុចសំខាន់ៗនៃការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព មានដូចខាងក្រោមៈ

  • ត្រូវមានសេវាថែទាំសុខភាពល្អសមស្រប និងគ្រប់គ្រាន់​សម្រាប់ប្រជាជនទាំងអស់ ដើម្បីជួយឲ្យពួកគេមានសុខុមាលភាព និងថាមពលគ្រប់គ្រាន់ដើម្បីចូលរួមបានយ៉ាងពេញលេញនៅក្នុងសកម្មភាព និងថាមពលគ្រប់គ្រាន់ដើម្បីចូលរួមបានយ៉ាងពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម
  • ត្រូវមានសេវាអប់រំល្អសមស្រប និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទូទៅដើម្បីឲ្យពួកគេមានចំណេះដឹង និងជំនាញពេញលេញក្នុងការបង្កើតឱកាសឲ្យបានច្រើន និងសមស្របបំផុតសម្រាប់ខ្លូនគេ
  • ត្រូវបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីទទួលបាននូវផលប្រយោជន៍ពីសកម្មភាពសេដ្ឋកិច្ច​និងមានការងារធ្វើ ដើម្បីរកបានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការជាមូលដ្ឋានដូចជាស្បៀងអាហារ សម្លៀកបំពាក់ ជម្រក ជាដើម សម្រាប់ពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ៕

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1