Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដូចម្តេចដែលហៅថា ការចូលនិវត្តន៍របស់មន្រ្តីរាជការស៊ីវិល ? ដោយផ្អែកលើមូលហេតុអ្វីខ្លះ ?

ការចួលនិវត្តន៍គឺជាដំណាក់កាលចុងក្រោយនៃជីវីតការងាររបស់មន្រ្តីរាជការនៅក្នុងការអាជីពរបស់ខ្លួន ។ ការចូលនិវត្តន៍ចែកចេញជាៈ

ការចូលនិវត្តន៍ដោយការដល់អាយុកំណត់ ឲ្យចូលនិវត្តន៍យោងទៅតាមច្បាប់សហក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនិងតាមលក្ខន្តិកៈដោយឡែកនៃក្រមខណ្ឌនីមួយៗមន្រ្តីរាជការទាំងពីរភេទ ត្រូវដាក់ឲ្យចូលនិវត្តន៍នៅពេលដែលដល់អាយុចូលនិវត្តន៍ ( ៥៥,៥៨,៦០ ឆ្នាំ ) អាស្រ័យទៅតាមប្រភេទក្របខណ្ឌ និងឋានន្តរសក្តិ ឬមុខតំណែងរបស់គេម្នាក់ ។

ក. មន្រ្តីក្របខណ្ឌប្រភេទ « ក» មន្រ្តីក្របខណ្ឌប្រភេទ «​ក » ទាំងអស់ចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ ។ មន្រ្តីក្នុងឋានន្តរស័ក្តិទី១ នៃក្របខណ្ឌប្រភេទ « ក »( ក១ ) ទាំងអស់ត្រុវសម្រេចឲ្យចូលនិវត្តន៍ដោយព្រះរាជក្រឹត្យ ។ មន្រ្តីក្នុងឋានន្តរស័ក្ខទី២ នៃក្របចណ្ឌប្រភេទ « ក » ( ក២ ) ទាំងអស់ត្រូវសម្រេចឲ្យចូលនិវត្តន៍ដោយអនុក្រឹត្យ ។ មន្រ្តីក្នុងឋានន្តរស័ក្ខិទី៣​នៃក្របខណ្ឌប្រភេទ « ក » ( ក៣ ) ត្រូវសម្រេចឲ្យចូលនិវត្ត​ន៍ដោយប្រកាស ប្រកាសរបស់ក្រសួងមុខងារសាធារណៈសម្រាប់ក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលប្រកាសសរបស់ក្រសួងមហាផ្ទៃសម្រាប់ក្របខណ្ឌជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រកាសរបស់ក្រសួងស្ថាប័នសាមីសម្រាប់ក្របខណ្ឌមន្រ្តីបច្ចេកទេសជាន់ខ្ពស់ប្រកាសរបស់ក្រសួងការបរទេស សម្រាប់ក្របខណ្ឌមន្រ្តីការទូតជាន់ខ្ពស់ ប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ក្របខណ្ឌសុខាភិបាលជាន់ខ្ពស់ប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ក្របខណ្ឌគ្រូបង្រៀនចម្រើនឧត្តម ។

ខ. មន្រ្តីក្របខណ្ឌប្រភេទ «ខ » មន្រ្តីក្របខណ្ឌមន្រ្តី ខ ចូលនិវត្តន៍ ៥៨ ឆ្នាំលើកលែងតែមន្រ្តីបម្រើការងារក្នុងក្រសួងអប់រំយុវជន និងកីឡា ចូលនិវត្តន៍នៅអាយុ ៦០ ។​ចូលនិវត្តន៍ត្រូវសម្រេចដោយប្រកាសក្រសួងមុខងារសាធារណៈ  ។ មន្រ្តីក្របខណ្ឌមន្រ្តីក្របខណ្ឌក្រសួងមហាផ្ទៃ ចូលនិវត្តន៍នៅអាយុ ៥៨ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ មន្រ្តីក្របខណ្ឌមន្រ្តីក្របការការបរទេសចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ។ មន្រ្តីក្របខណ្ឌគ្រូបង្រៀនចម្រើនមូលដ្ឋានចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា ។ មន្រ្តីក្របខណ្ឌមន្រ្តីបច្ចេកទេសមធ្យម ចូលនិវត្តន៍នអាយុ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។ មន្រ្តីក្របខណ្ឌមន្រ្តី សុខាភិបាលមធ្យមចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ ដោយប្រកាសរបស់ ក្រសួងសុខាភិបាល ។

គ.មន្រ្តីក្របខណ្ឌប្រភេទ « គ »  មន្រ្តីក្របខណ្ឌមន្រ្តីលេខាធិការរដ្ឋបាល ចូលនិវត្តន៍អាយុ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខងារសាធារណៈ ។ មន្រ្តីក្របខណ្ឌមន្រ្តី លេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃនិងមន្រ្តីក្របខណ្ឌ អនុរក្សាពន្ធធនាគារក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ឆ្នាំដោយប្រកាសរបស់ក្រសួងស្ថាប័នសាមីមន្រ្តីក្របខណ្ឌមន្រ្តី សុខាភិបាលបឋមចូលនិវត្តន៍អាយុ ៥៨ឆ្នាំក្រោយប្រកាសរបស់ក្រសួងសុខាភិបាល ។ មន្រ្តីក្របខណ្ឌគ្រូបង្រៀនចម្រើនបឋម ចូលនិវត្តន៍អាយុ ៦០ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ឃ. មន្រ្តីក្របខណ្ឌប្រភេទ «​ឃ » មន្រ្តីក្របខណ្ឌមន្រ្តីភ្នាក់ងាររដ្ឋបាល ចូលនិវត្តន៍អាយុ៥៥ឆ្នាំ ដោយ​ប្រកាសរបស់ក្រសួងមុខងារសាធារណៈ ។ មន្រ្តីក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសយងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ឆ្នាំដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្រ្តីក្របខណ្ឌមន្រ្តីភ្នាក់ងារបច្ចេកទេសចូលនិវត្តន៍អាយុ ៥៥ឆ្នាំដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។

ការចូលនិវត្តន៍មុនអាយុតាមការស្ម័គ្រចិត្តៈ មន្រ្តីរាជការ ដែលមានអតីតភាពការងារ ៣០ឆ្នាំឡើងទៅហើយមានអាយុមិនទាន់ដល់អាយុកំនត់ឲ្យចូលនិវត្តន៍ អាចស្នើរសុំចូលនិវត្តន៍បាន ។ នៅពេលដែលមន្រ្តីនៃក្របខណ្ឌណាមួយ បានបម្រើការងារមានអតីតភាពគ្រប់ ៣០ ឆ្នាំហើយតែមិនទាន់ដល់អាយុត្រូវចូលនិវត្តន៍នោះក្រសួង ស្ថាប័ន មិនអាចចាប់បង្ខំគេឲ្យចូលនិវត្តន៍បានទេ ។

ការដាក់ឲ្យចូលនិវត្តន៍ដោយបញ្ញត្តិ គឺជាលិខិតបទដ្ឋានឯកត្តជន សម្រាប់ដាក់មន្រ្តីរាជការណាម្នាក់ឲ្យចូលនិវត្តន៍ដោយវិធានការវិន័យអនុវត្តន៍បទបញ្ញត្តិក្នុងជំពូកទី៥ នៃច្បាប់ស្តីពីសហក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងអនុក្រឹត្យស្តីពីនីតិវិធីអនុវត្តវិន័យចំពោះមន្រ្តីរាជការស៊ីវិល ។ ការដាក់ឲ្យចូលនិវត្តន៍ដោយបញ្ញត្តិនៅពេលមន្រ្តីរាជការប្រព្រឹត្តកំហុសឆ្គងក្នុងវិជ្ជាជីវៈដែលត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី២ចំណុច « ឃ » ។

ការដាក់ឲ្យចូលនិវត្តន៍ដោយបាត់បង់ សម្បទានវិជ្ជាជីវៈការដាក់ឲ្យចូលនិវត្តន៍នេះចំពោះមន្រ្តីរាជការទាំងពីរភេទដែលបាត់បង់សម្បទាវិជ្ជាជីវៈហើយមានអតីតភាពការងារចាប់ពី២០ឆ្នាំទៅដល់ក្រោម៣០ឆ្នាំ ហើយពុំគ្រប់អាយុចូលនិវត្តន៍ ។ ការកំណត់ពីការបាត់បង់សម្បទានវិជ្ជាជីវៈរបស់មន្រ្តីរាជការត្រូវសម្រេចដោយគណៈកម្មការ ។ ការបាត់បង់សម្បទានវិជ្ជាជីវៈបែងចែកទៅតាមមូលហេតុដូចតទៅៈ

  • ការបាត់បង់សម្បទានវិជ្ជាជីវៈដោយគ្រោះថ្នាក់ការងារ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារគឺគ្រោះថ្នាក់ដែលកើតឡើងដោយធ្វើការ ឬក្នុងពេលធ្វើការ ជូនក្រសួងស្ថាប័នទោះមានហេតុយ៉ាងណាក៏ដោយ ឬមានកំហុសមកពីអ្នករាជការ ឬគ្មានក៏ដោយហើយបណ្តាលអោយបាត់បង់សម្បទានវិជ្ជាជីវៈការងារទាំងស្រុង និងជាអចិន្រ្តៃយ៍  ។ ឧទាហរណ៍ៈ គ្រោះថ្នាក់កើតឡើងក្នុងពេលម៉ោងធ្វើការទាំងក្នុងនិងក្រៅក្រសួងស្ថាប័នដែលរាជការបានបំពេញភារកិច្ចរបស់ខ្លួន ។ គ្រោះថ្នាក់ក្នុងរយៈពេលធ្វើការ និងនៅពេលមុន ឬក្រោយពេលធ្វើការដែលអ្នករាជការរៀបចំសម្ភារពលកម្ម ឬម៉ាស៊ីន ។ គ្រោះថ្នាក់ក្នុងការបំពេញសេចក្តីត្រូវការផ្ទាល់របស់ខ្លួនក្នុងរយៈពេលក្រោយធ្វើការដូចជាពេលសម្រាកហូបចុក និងពេលបំបៅកូនកណ្តាលវេនពេលសម្អាតខ្លួននៅក្រោយធ្វើការ ។ គ្រោះថ្នាក់ដែលបណ្តាលមកពីកត្តាដែលមានគ្រោះថ្នាក់មានជាតិពុល ដោយមិនដឹងខ្លួនជាមនុស្សក្នុងក្រសួង ស្ថាប័ន និងក្នុងផលិតកម្មហើយបណ្តាលឲ្យមានរបួសពុលសន្លប់ដល់អ្នករាជការ ហើយធ្វើឲ្យបាត់បង់សម្បទានវិជ្ជាជីវៈជាស្ថាពរនូវសមត្ថភាពការងារ ។ គ្រោះថ្នាក់ដែលធ្លាប់លើអ្នករាជការ ក្នុងពេលអ្នកទាំងនោះធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះត្រង់ទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវៀងទៅទីណា ជាប្រយោជន៍ផ្ទាល់ខ្លួន ។
  • ការបាត់បង់សម្បទានវិជ្ជាជិវៈដោយគ្រោះថ្នាក់ ការងារក្នុងពេលបេសកកម្មគ្រោះថ្នាក់នៅពេលអ្នករាជការបញ្ចេញនូវវីរៈភាពក្នុងការបំពេញបេសកម្មដែលក្រសួង ស្ថាប័ន អង្គភាពប្រគល់ឲ្យហើយបានលះបង់ជីវីតរបស់ខ្លួន ។ គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលអ្នករាជការការពារទ្រព្យសម្បត្តិរដ្ឋឬសាធារណៈដូចជាភ្លើងឆេះផ្ទះ ទឹកជំនន់ … ។
  • ការបាត់បង់សម្បទានវិជ្ជាជីវៈ ដោយសារជម្ងឺ ឬគ្រោះថ្នាក់ផ្សេងៗ ការដាក់ឲ្យចូលនិវត្តន៍ដោយសារការ បាត់បង់សម្បទា វិជ្ជាជីវៈដោយសាមន្រ្តីរាជការមានជម្ងឺ ឬដោយសារគ្រោះថ្នាក់ផ្សេងៗក្រៅពីករណីគ្រោះថ្នាក់ការងារខាងលើ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 1
មេរៀន: 1