Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពួកទី៣៖ បរិស្ថានពិភពលោក , មេរៀនទី៣៖ ការកើនកម្ដៅលើផែនដី

ជំពួកទី៣៖ បរិស្ថានពិភពលោក

មេរៀនទី៣៖ ការកើនកម្ដៅលើផែនដី

 

ខ្លឹមសាររង

១. មូលហេតុដែលឲ្យផែនដីកើនកម្ដៅ

១.១. ផលផ្ទះកញ្ចក់

១.២. ការកើនឡើងនៃផលផ្ទះកញ្ចក់

២. ឧស្មន័ផ្ទះកញ្ចក់

៣. ផលវិបាកនៃឧស្មន័ផ្ទះកញ្ចក់

៤. វិធីកាត់បន្ថយការកើនកម្ដៅលើផែនដី

 

មេរៀនសង្ខេប

កាំរស្មីដែលភាយចេញពីផែនដីមានឈ្មោះ កាំរស្មីក្រហមអាំងប្រា។ កាំរស្មីនេះមិនអាចឆ្លងកាត់បរិយាកាសចូលទៅក្នុងលំហបានឡើយ ។ គេឃើញមានឧស្ម័នកាបូនឌីអុកស៊ីត និងឧស្ម័នផ្សេងៗទៀតដែលមាននៅក្នុងបរិយាកាសស្រូបយកកាំរស្មីក្រហមអាំងប្រានេះបង្កើតបានជាកម្ដៅព័ទ្ធជុំវិញភពផែនដី ។ លំនាំបែបនេះគេឱ្យឈ្មោះថាផលផ្ទះកញ្ចក់ ។ឧស្ម័នផលផ្ទះកញ្ចក់សំខាន់ៗមានដូចជា ឧស្ម័នកាបូនិច (CO2) មេតាន(CH2) អាសូតម៉ូណូអុកស៊ីត(NO)។ ការប្រើប្រាស់ប្រេង ផូស៊ីលឥន្ទនៈ ការកាប់បំផ្លាញ់ព្រៃឈើ កំណើនប្រជាជន កំណើនសេដ្ឋកិច្ច និងការរីកចំរើនបច្ចេកទេស ជាហេតុនាំឱ្យកាបូនឌីអុកស៊ីតកើនឡើងយ៉ាងរហ័សនៅក្នុងបរិយាកាសដែលជាដើមហេតុនាំឱ្យមានការកើនកម្ដៅឡើងនៅលើភពផែនដីយើងនេះ ។

 

សំណួរ

ចូរឲ្យនិយមន័យផលផ្ទះកញ្ចក់ ។

២. ចូររាប់ឈ្មោះនិងសរសេររូបមន្តនៃឧស្ម័នផ្ទះកញ្ចក់ ។

៣. តើកត្តាអ្វីខ្លះ ដែលនាំឲ្យមានការកើនកម្តៅនៅលើភពផែនដី ?

៤. តើយើងទាំងអស់គ្នា មានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយការកើនកម្តៅនៅលើភពផែនដី ?

៥. ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុលតើយើងត្រូវធ្វើដូចម្តេចខ្លះ ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 625
មេរៀន: 6
កម្រឹត: អនុវិទ្យាល័យ