Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពួកទី៣៖ បរិស្ថានពិភពលោក , មេរៀនទី១៖ សំណល់រឹង

ជំពួកទី៣៖ បរិស្ថានពិភពលោក

មេរៀនទី១៖ សំណល់រឹង

 

ខ្លឹមសាររង

១. និយមន័យ

២. ប្រភពសំណល់រឹង

៣.  ផលប៉ះពាល់សំណល់រឹង

 

មេរៀនសង្ខប

សំណល់រឹងដែលគេបោះចោលនៅកន្លែងចាក់សំរាម ដោយសារតែគេឈប់ប្រើប្រាស់វា។ ប្រភពនៃសំណល់រឹងចេញមកពីលំនៅឋាន ទីផ្សារ អគារពារណិជ្ជកម្មមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងអ្នកលក់ដូរតាមដងផ្លូវសារធារណៈ តំបន់ទេសចរណ៍… ។ ផលប៉ះពាល់ខ្លាំងជាងគេដែលបង្កជាបញ្ហានោះគឺ ការបំពុលទឹក ដី ខ្យល់ និងចម្លងជំងឺរាតត្បាតផ្សេងៗដល់មនុស្ស សត្វ និងរុក្ខជាតិ ។ ដើម្បីកាត់បន្ថយសំណល់រឹង យើងទាំងអស់គ្នាមិនត្រូវចោល និងដុតសំណល់រឹងតាមដងផ្លូវសាធារណៈ មិនត្រូវប្រើប្រាស់ផលិតផលដែលប្រើថង់ប្លាស្ទិច កែច្នៃឡើងវិញពីសេសធ្វើជីកំប៉ុសសំរាប់យកទៅប្រើប្រាស់ក្នងវិស័យកសិកម្ម ។

 

សំណួរ

១. ចូរឲ្យនិយមន័យសំណល់រឹង  ។

២. តើសំណល់រឹងមានប្រភពមកពីកន្លែងណាខ្លះ ?

៣. ចូររៀបរាប់ពីផលប៉ះពាល់នៃសំណល់រឹង ។

៤. តើយើងមានវិធីអ្វីខ្លះ ដើម្បីកាត់បន្ថយសំណលរឹង ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 863
មេរៀន: 5
កម្រឹត: អនុវិទ្យាល័យ