Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ , មេរៀនទី២៖ ឬស

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ

មេរៀនទី២៖ ឬស

មេរៀនសង្ខេប

  • សរីរាង្គផ្សេងៗរបស់រុក្ខជាតិមានឬស ដើម និងស្លឹក ។
  • ឬសចងភ្ជាប់រុក្ខជាតិទៅនឹងដី ឬសមាននាទីសំខាន់ក្នុងការស្រូបទឹកនិងសារធាតុខនិជរលាយក្នុងដី។ ប្រព័ន្ធឬសមានពីរប្រភេទធំៗគឺ ឬសស្មឹងនិងឬសស្ញែ។
  • ឬសស្មឹង ជាឬសកែវដុះលូតលាស់លឿនចាក់ជ្រៅទៅក្នុងដីហើយក្លាយជាឬសធំជាងគ។
  • ឬសស្ញែជាឬសមានចំនួនច្រើន ហើយមានទំហំប្រហាក់ប្រហែលគ្នា ។
  • ឬសចែកជាតំបន់ផ្សេងៗរួមមាន មួក តំបន់មេជាកោលិកា តំបន់លូតវែងនិងតំបន់រោមជញ្ជក់ (តំបន់បំលែង ឯកទេស ក្បាលឬសជាកន្លែងលូតលាស់ខ្លាំងជាងគេ ។
  • ខ្ទាត់ទទឹងឬស គេឃើញជាលិកាឬសមានអេពីឌែម សំបកដែលមានអង់ដូឌែមនិងស៊ីឡាំងកណ្ដាល ( ស៊ីឡែមនិង ផូអម) ។
  • ឬសតែងតែមានមូក្រូសារពាង្គកាយរស់នៅជាមួយ ។ ទំនាក់ទំនងរវាង ប្ញស និងមីក្រូសារពាង្គកាយហៅថាទំនាក់ទំនងសហប្រាណ។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

១. តើប្ញសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

២. តើតំបន់ទាំងបីរបស់ឬសដែលលូតលាស់មានអ្វីខ្លះ?

៣. តើឬសមានមុខងារអ្វីខ្លះ?

៤. ដូចម្តេចដែលហៅថា ឬសព្រយោង? ចូរឱ្យឧទាហរណ៍រុក្ខជាតិឬសព្រយោងឱ្យបានពីរ ។

៥. តើឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ?

៦. រកលក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន?

៧. បើធ្វើខ្នាត់ទទឹងឬស តើអ្នកសង្កេតឃើញកោសិកាអ្វីខ្លះ? ចូរពន្យល់និង បញ្ជាក់ពីនាទីរបស់កោសិកាប្រភេទនីមួយៗ ។

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 7
មេរៀន: 8