Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៤៖ ជីវវិទ្យាមនុស្ស , មេរៀនទី២៖ ប្រព័ន្ធសាច់ដុំ

ជំពូកទី៤៖ ជីវវិទ្យាមនុស្ស

មេរៀនទី២៖ ប្រព័ន្ធសាច់ដុំ

មេរៀនសង្ខេប

+ក្នុងសារពាង្គកាយមានជាលិកាសាច់ដុំបែកភេទ ជាលិកាសាច់ដុំជាប់ឆ្អឹង សាច់ដុំរលីង និង សាច់ដុំបេះដូង ។ សាច់ដុំជាប់ឆ្អឹងជាសាច់ដុំឆន្ទៈ ចំណែកឯសាច់ដុំរលីងនិងសាច់ដុំបេះដូងជាសាច់ដុំអឆន្ទ: ។

+សាច់ដុំមាននាទីកន្ត្រាក់បង្កើតចលនា ។ សាច់ដុំជាប់ឆ្អឹងធ្វើការជាគូរ ។ កាលណាសាច់ដុំមួយកន្ត្រាក់សាច់ដុំមួយទៀតដែលជាគូត្រូវរលា ហើយត្រឡប់មកសភាពដើមវិញ ។

+សាច់ដុំធ្វើការត្រូវការថាមពលដែលបានមកពីអុកសុីតកម្មនៃគ្លុយកូស ។ ប្រភពគ្លុយកូសមានក្នុងអាហារនិងផ្លែឈើ ។

+លំហាត់ប្រាណទៀងទាត់ធ្វើឲ្យសាច់ដុំរឹងមាំ ។

សំណួរ ចម្លើយ

  • តើជាលិកាសាច់ដុំមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
  • ចូរពន្យល់អំពីរបៀបធ្វើការជាគូនៃសាច់ដុំ ?
  • នៅពេលកន្ត្រាក់ទៅកោសិកាសាច់ដុំបានថាមពលពីណា ?
  • ដូចម្ដេចហៅថា សាច់ដុំឆន្ទ: ? សាច់ដុំអឆន្ទ: ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 31
មេរៀន: 5