Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៤៖ ជីវវិទ្យាមនុស្ស , មេរៀនទី១៖ ប្រព័ន្ធគ្រោងឆ្អឹង

ជំពូកទី៤៖ ជីវវិទ្យាមនុស្ស

មេរៀនទី១៖ ប្រព័ន្ធគ្រោងឆ្អឹង

មេរៀនសង្ខេប

+ប្រព័ន្ធគ្រោងឆ្អឹងមាននាទីជាគ្រងនិងជាទម្រនៃសារពាង្គកាយ ។ វាធ្វើអោយសារពាង្គកាយ មានចលនា ការពារសរីរាង្គខាងក្នុង ផលិតកោសិកាឈាម និងស្តុកទុកនូវសារធាតុខនិជ និងសារធាតុផ្សេងទៀតសម្រាប់សារពាង្គកាយ ។

+សន្លាក់ជាកន្លែងដែលឆ្អឹងពីរឬបី តគ្នា ។ ស្លាកមានពីរយ៉ាងគឺសន្លាក់អចល័តនិងសន្លាក់ចល័ត ។

+ឆ្អឹងកើតពីកោសិកានិងជាលិកាឆ្អឹងរីកចម្រើនលូតលាស់ ។ ដូចនេះឆ្អឹងជាទម្រង់មានជីវិត ។

+អាហារសមស្របនិងការហាត់ប្រាណជួយឲ្យឆ្អឹងមានសុខភាពល្អ ។

សំណួរ ចម្លើយ

  • ចូរបង្ហាញពីនាទីរបស់ឆ្អឹង ។
  • តើសន្លាក់មានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
  • ហេតុអ្វីបានជាឆ្អឹងមានសភាពរឹងមាំ ?
  • ចូរពណ៌នាពីសន្លាក់ចល័ត ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 24
មេរៀន: 5
កម្រឹត: វិទ្យាល័យ