Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៣៖ ប្រព័ន្ធស៊ាំ , មេរៀនទី២៖ ប្រព័ន្ធប្រព័ន្ធស៊ាំ

ជំពូកទី៣៖ ប្រព័ន្ធស៊ាំ

មេរៀនទី២៖ ប្រព័ន្ធស៊ាំ

 ១. តំណបស៊ាំ

២. ប្រភេទនៃភាពស៊ាំ

៣. វ៉ាក់សាំងឬថ្នាំបង្ការរោគ

៤. អេដស៍និងប្រព័ន្ធស៊ាំ

៥. វិធីថែរក្សាសុខភាពឧ្យិបានល្អ

៦. ឥរិយាបថនាំអោយមានសុខភាពល្អ

មេរៀនសង្ខេប

សមត្ថភាពរបស់សារពាង្គកាយធន់ទៅនឹងជំងឺពិសេសណាមួយភាពស៊ាំ  ។ ភាពស៊ាំមានពីរប្រភេទ គឺភាពស៊ាំអកម្មនិងភាពសាំសកម្ម ។ ភាពស៊ាំអកម្ម គឺសារពាង្គកាយទទួលបានអង់ទីករពីឈាមរបស់មនុស្សម្នាក់ផ្សេងទៀត ឬពីរបស់សត្វណាមួយ ភាពស៊ាំសកម្មគឺជាភាពស៊ាំដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់របស់ខ្លួន ដើម្បីប្រឆាំងទប់ទល់នឹងអង់ទីសែនរបស់មេរោគ ។​ វ៉ាក់សាំង ជាសារធាតុដែលបង្កើតភាពស៊ាំរបស់សារពាង្គកាយ ។ តាមធម្មតាវាក់សាំងមានផ្ទុកអង់ទីសែនងាប់ ឬខ្សោយដែលខ្មោចគោលិកាសឱ្យផលិតអង់ទីករប្រឆាំងនឹងវា។ តាមធម្មតាអង់ទីករត្រូវបានផលិតជាលើកទីមួយតែមួយដងប៉ុណ្ណោះ បន្ទាប់មកវាអាចបង្កើតយ៉ាងរហ័សនិងគ្រប់ពេល ។ ដែលអង់ទីសែននៃភ្នាក់ងារបង្កជំងឺនោះ ជ្រៀតចូលក្នុងសារពាង្គកាយម្តងទៀត ។ វីរុស HIV បំផ្លាញប្រព័ន្ធស៊ាំរបស់សារពាង្គកាយ ។ ដូចនេះនៅពេលភ្នាក់ងារបង្កជំងឺផ្សេងៗជ្រៀតចូលក្នុងសារពាង្គកាយប្រព័ន្ឋស៊ាំគ្មានសមត្ថភាពប្រឆាំងទេហើយសារពាង្គកាយធ្លាក់ខ្លួនឈឺដោយសារមេរោតឱកាសនិយម ។

 សំណួរ

១. តើប្រព័ន្ធសុំាបង្កឡើងពីអ្វិខ្លះ ?

២. ភាពសុំាគឺជាអ្វី ?

៣. តើភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច ?

៤. តើមានអ្វីកើតឡើង នៅពេលមានតំណបរលាក ? ចូរពណ៌នា​

៥. នៅក្នុងសារពាង្គកាយរបស់មនុស្ស តើអង់ទីករកើតឡើងយ៉ាងដូចម្តេច ?

៦. ហេតុអ្វីបានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ?

៧. ហេតុអ្វីបានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយ ?

៨. ឧបមាថារោមញ័រត្រូវបានបំផ្លាញ ។ តើបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយយ៉ាងដូចម្តេចដែរ ?

៩. ហេតុអ្វីបានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិត ?

១០. ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគតើសារពាង្គកាយអាចមានតំណបដូចម្តេចដែរ ?

១១. រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិ តើមានលក្ខណៈខុស​គ្នាដូចម្តេច ?

១២. ចូរពណ៌នាពីលក្ខណៈខុស​គ្នា រវាងអង់ទីករនិងអង់ទីសែន ។

១៣.  តើវីរុស HIV វាយប្រហារប្រព័ន្ធសុំាយ៉ាងដូចម្តេច ?

១៤.  ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំា តើមួយណាមួយប្រសើរ ?

១៥. រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោតើមានប្រយោជន៍ដូចគ្នាឬទេ ? ព្រោះអ្វី ?

១៦. តើវ៉ាក់សាំងជួយបង្ការជំងឺដូចម្តេច ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩

 សំណួរ​ ចម្លើយ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 667
មេរៀន: 17
កម្រឹត: អនុវិទ្យាល័យ