Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី២៖ ប្រព័ន្ធប្រសាទ , មេរៀនទី៣៖ បរិមណ្ឌលប្រសាទ

ជំពូកទី២៖ ប្រព័ន្ធប្រសាទ

មេរៀនទី៣៖ បរិមណ្ឌលប្រសាទ

១. កាយវិភាគវិជ្ជានៃបរិមណ្ឌលប្រសាទ

២. ចលនាតាមឆន្ទះនិងរ៉េផ្លិច

៣. សារធាតុញៀននិងប្រព័ន្ធប្រសាទ

៤. ជំងឺប្រព័ន្ធប្រសាទ

មេរៀនសង្ខេប

            បរិមណ្ឌលប្រសាទបង្កឡើងដោយសរសៃប្រសាទលលាដ៏ក្បាលចំនួន១២ គូនិងសរសៃប្រសាទខួរឆ្អឹងខ្នងចំនួន៣១គូ សរសៃប្រសាទទាំងនេះភ្ជាប់មជ្ឈមណ្ឌលប្រសាទ ជាមួយផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ ។ ចលនាឆន្ទៈ ជាចលនាដែលកើតឡើងដោយញាណដូចជា ការអាន ការលើកវត្ថុអ្វីមួយ ការរាំជាដើម ។ រេផ្លិចជាចលនាដែលកើតឡើងដោយអញាណ ។ ចលនានេះ កើតឡើងដោយស្វ័យប្រវត្តិដូចជា ការក្អក ការកន្ត្រាក់នៃបេះដូងជាដើម ។ សារធាតុមួនចំនួនមានគ្រោះថ្នាក់ចំពោះសុខភាពដូចជានីកូទីន អាល់កុលកាហ្វស៊ីនជាដើមដោយវាមានឥទ្ធិពលទៅលើប្រព័ន្ធប្រសាទ ។

សំណួរ

១. បរិមណ្ឌលប្រសាទកើតឡើងពីអ្វី ?

២. តើសកម្មភាពឆន្ទះជាអ្វី ?

៣. ​​តើ​សកម្មភាពរេផ្លិចជាអ្វី ?

៤. តើរេផ្លិចរ​​ប​​ស់អ្នកមានលក្ខណៈលឿន និងស្វ័យប្រវត្តិមានអំណោយផលដូចម្តេចចំពោះអ្នក ?

៥. ការធ្វើតែសជង្គង់ ជាវិធីស​ង្កេតលើលក្ខណៈរាងកាយរបស់មនុស្ស ។ តើការធ្វើបែបនេះមានគោលបំណងដូចម្តេច ? ប្រសិនបើមនុស្សដែលត្រូវគេធ្វើតែសនោះមានលក្ខណៈមិនប្រក្រតីតើការធ្វើតែសនោះផ្តល់លទ្ធផលដូចម្តេច ?

៦. តើសកម្មភាពឆន្ទះ និងអឆន្ទះខុសគ្នាដូចម្តេច ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 725
មេរៀន: 7
កម្រឹត: អនុវិទ្យាល័យ