Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១ ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា , មេរៀនទី១ ធនធានរ៉ែនៅកម្ពុជា

ជំពូកទី១ ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា

មេរៀនទី១ ធនធានរ៉ែនៅកម្ពុជា

ពាក្យគន្លឹះ

  • ទ្រនទ្វីប : អានថា ទ្រ- ន ] គឺជាគ្រឹះនៃទ្វីបបង្កើតឡើងដោយសិលាចាស់រឹងមាំ ។
  • ខ្ពង់រាបបាតសមុទ្រ : (ហៅម្យ៉ាងទៀតថាតំបន់ជាយទ្វីប)ជាភាគនៃបាតសមុទ្រគិតពីឆ្នេរ 0m ទៅដល់ជម្រៅទឹក 200m ។
  • ធរណីវិទ្យា : វិទ្យាសាស្ត្រសិក្សាអំពីផែនដី ដែលទាក់ទងទៅនឹងសមាសធាតុបង្ក​បង្កើតជាសិលា រ៉ែ ស្រទាប់ដីផូស៊ីលជាដើម ។
  • ផូស៊ីលវិទ្យា : វិទ្យាសាស្ត្រ សិក្សាពីសំពៅសំណល់រុក្ខជាតិ និងសត្វ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយក្នុងអតីតកាលផែនដី ។
  • សិលាវិទ្យា : វិទ្យាសាស្ត្រសិក្សាពីកំណកំណើត វិវត្តន៍ ធាតុផ្សំប្រភេទសិលា ។
  • ម៉ាញេទិក : ដែកអុកស៊ីតម្យ៉ាងមានលក្ខណៈជាមេដែក Fc,0, ។
  • លីម៉ូនីត : ដែកអ៊ុំស្រុកស៊ីត ជារ៉ែដែកម្យ៉ាងទៀត Fc(OII), ។
  • ស៊ីដេវីត : ដែកកាបូណាត ជារ៉ែដែកម្យ៉ាងទៀត (FeCO3)

សំណួរ

  • តាមធរណីវិទ្យាប្រទេសកម្ពុជា តើគេអាចសន្និដ្ឋានបានយ៉ាងដូចម្តេចចំពោះភោគទ្រព្យរ៉ែ ?
  • ចូររាប់មណ្ឌលរ៉ែទាំងអស់នៅប្រទេសកម្ពុជា ។ តើមណ្ឌលរ៉ែណាមួយដែលសព្វថ្ងៃកំពុងមានសកម្មភាពខ្លាំងក្លាជាងគេ ? ចូររាប់ឈ្មោះក្រុមហ៊ុនដែលកំពុងធ្វើដំណើរការផ្នែកនេះ ។
  • តើការធ្វើអាជីវកម្មរ៉ែនៅខេត្តប៉ៃលិននាំមកនូវផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន ?
  • ផ្តើមចេញពីអាជីវកម្មរ៉ែនៅប៉ៃលិន តើគេអាចនិយាយបានពីនិរន្តរភាពនៃអភិវឌ្ឍន៍ដែរឬទេ ? ចូរពន្យល់ ។
  • ហេតុអ្វីបានជាក្រុមហ៊ុនរុករករ៉ែប្រេងកាតនៅក្នុងឈូងសមុទ្រកម្ពុជា ច្រើនតែបោះបង់ចោលការរុករក ?

 

ប្រភព៖ សៀវភៅសិក្សាគោលភូមិវិទ្យាថ្នាក់ទី៩ សៀវភៅកំណែភូមិវិទ្យាថ្នាក់ទី៩ សៀវភៅសិក្សាសង្គមថ្នាក់ទី៩

សំណួរ ចម្លើយ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 663
មេរៀន: 13
កម្រឹត: អនុវិទ្យាល័យ