Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរនិយាយពីព្រះកែវមរកតដែលខ្មែរឲ្យទៅឡាវ ។ តើសព្វថ្ងៃនៅទីណា ? ហេតុអ្វី ?

បន្ទាប់ពីរៀបអភិសេកព្រះនាងកែវកញ្ញាបានឃើញថានៅប្រទេសឡាវ មានភាពឃោរឃៅ កាប់សម្លាប់ សាហាវព្រះនាងក៏សុំព្រះបិតានៅអង្គរ ឲ្យបញ្ជូនព្រះសង្ឃនាំយកព្រះពុទ្ធសាសនា មកផ្សព្វផ្សាយនៅទីនេះដើម្បីសង្គ្រោះដល់សត្វលោក ។ ព្រមជាមួយគ្នានោះព្រះបិតានៅអង្គរបានឲ្យព្រះពុទ្ធរូប១អង្គរធ្វើពីកែវមរកត ដែលមាន​បញ្ចុះសារីកធាតុព្រះពុទ្ធផង មកប្រទេសឡាវ ។ ព្រះពុទ្ធរូបនេះ ឡាវហៅថាព្រះបង ក្រោយមកហៅថា ព្រះបាង ជាឈ្មោះរាជធានី ។

សព្វថ្ងៃព្រះពុទ្ធរូបនេះ ស្ថិតនៅក្នុងប្រទេសថៃ ព្រោះថៃបានវាយយកប្រទេសឡាវជាច្រើនដងដាក់ជាចំណុះ ។ នៅក្នុងជ័យជំនះនៃសង្គ្រាម ថៃក៏បានយកព្រះពុទ្ធរូបនេះទៅអយុធ្យា ហើយក្លាយទៅជាពុទ្ធាទីសក្ការៈដ៏មានតម្លៃរបស់ថៃទៅវិញ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1