Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីអោយសិស្សសម្រេចបាននូវសសរស្តម្ភទាំងបួនស្តីពីវប្បធម៌ ? ចូរពន្យល់ ។

ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ គ្រូអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ដើម្បីអោយសិស្សសំរេចបាននូវសសរស្ភម្តទាំងបួនៈ

ក. ចំណេះដឹង

  • បើកទូលាយនូវចំណេះដឹងទូទៅអោយបានទូលំទូលាយបន្ថែមទៀត
  • ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាស់អំពើអ្វីដែលខ្លួនមាន ដែលល្អ ដែលគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណកាលមក

ខ. ចំណេះដឹង

  • បណ្តុះមនោសញ្ចេតនាទៅលើការងារ គ្រប់ផ្នែក ដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន ឥរិយាបថ ដេក ដើរ អង្គុយ ឈរ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា សិល្បៈ ។ល។
  • ចេះ​យកអ្វីដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃអោយសមស្របតាមចំណងចំណូលចិត្តរបស់ប្រទេសជាតិអោយមកជាលក្ខណៈជាតិខ្លួននិងអោយសមស្របតាមដួងព្រលឹងជាតិចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន​។

គ. ចំណេះដឹងអប់រំៈ

  • ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជម្រៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ( ប្រជាជន ទឹកដី ប្រវត្តិការគ្រប់គ្រង ភាសា  អក្សរសិល្ប៍ សិល្បះ ទំនៀមទំលាប់ ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ។ល។

ឃ. ចេះរស់នៅក្នុងសង្គមៈ

  • ចេះរស់នៅជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈឋានៈ ពណ៌សម្បុរ ភេទ ជំនឿ សាសនា​។ល។
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅក្នងុសង្គម
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ
  • មានមនសិការក្នុងវិជ្ជាជីវៈតាមសម្មាជីវោ មិនរំលោភទៅលើអ្នកដទៃ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1