កំណែវិញ្ញាសា ផែនដីវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២១ សីហា ២០១៧ (ថា្នក់សង្គម)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

វិញ្ញាសា ផែនដីវិទ្យា
ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ២១ សីហា ២០១៧
វិញ្ញាសា ផែនដី និងបរិស្ថាន (ថ្នាក់សង្គម)
រយៈពេល ៩០នាទី ពិន្ទុ៧៥
…………………
ប្រធាន
I. ក. នៅកម្ពុជាតើស្ថាប័នណាដែលជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានរ៉ែនៅក្នុងប្រទេស?
ខ. តើគេបានបែងចែកកំណប់រ៉ែនៅប្រទេសកម្ពុជាជាប៉ុន្មានក្រុម? អ្វីខ្លះ?
គ. តើការជីកយករ៉ែ និងការធ្វើប្រព្រឹត្តិកម្មបណ្តាលឲ្យមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន និងសង្គមជាតិ? ចូររៀបរាប់ដោយសង្ខេប។
II. ក. ចូលពណ៌នាពីចលនារង្វិលជុំ និងចលនារង្វិលខ្ញាល់នៃភពផែនដី និងលទ្ធផលនៃចលនាទាំងពីរ។
ខ. ហេតុអ្វីបានជាគេនិយាយថា ផែនដីជាភពតែមួយគត់នៅក្នុង ប្រព័ន្ធព្រះអាទិត្យដែលអាចទ្រទ្រង់ជីវិតបាន?
III. នាពេលបច្ចុប្បន្ន សំណល់ត្រូវបានគេប្រមូលកែច្នៃ ហើយប្រើប្រាស់ ឡើងវិញ ឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀត។ តើការកែច្នៃជាថ្មី និង កំប៉ុស្តកម្មមានសារៈសំខាន់អ្វីខ្លះលើជីវភាពរស់នៅក្នុងសង្គម?
IV. ក. តើដីនៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទ?ប្រភេទអ្វីខ្លះ?
ខ. តើដីប្រភេទណាខ្លះដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេ?
V. ក. តើប្រភពថាមពលចម្បងសម្រាប់ការប្រើប្រាស់មនុស្សបច្ចុប្បន្ន មានអ្វីខ្លះ?
ខ. តើយើងត្រូវប្រើប្រាស់ប្រភពថាមពលយ៉ាងដូចម្តេច ដើម្បីអភិរក្ស និង បញ្ចៀសផលប៉ះពាល់ទៅលើបរិស្ថាននិងសុខភាពមនុស្ស?